ពាក់មី តបថា ក្រោយគេឆ្ងល់ មិនជួយខ្ញុង

//s9.kh1.co/81/81410d7bd7fadd137660836c4608bfa7a5902d40.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិននៅស្ងៀមទេ ពាក់មី ឆ្លើយតបដូច្នេះទៅកាន់អ្នកថាលោក បរិចា្ចគមន្ទីរពេទ្យដោយសារ នាងខ្ញុង។

ភ្នំពេញ៖ រឿងរ៉ាវល្បីរន្ទឺរពេញបណ្តាញសង្គម​ ទាក់ទិននឹងការជំពាក់បំណុលគេកប់ពពករបស់តារាកំប្លែងស្រី​អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង រហូតដល់ទៅ ៥៧ ម៉ឺនដុល្លារអាមេរិក ដែលក្នុងនោះ តារាកំប្លែងស្រីរូបនេះ ក៏បានសុំអំពាវនាវដល់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង សុំជំនួយម្នាក់ ១ដុល្លារ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក៏មានមហាជន នាំគ្នាជួយបរិច្ចាគម្នាក់មួយដុល្លារផ្អើលពេញហ្វេសប៊ុក ចំណែកឯពាក់មី ជាអ្នកមិត្តរួមសិល្បៈបែរជាស្ងាត់ហាក់មិនមានបង្ហើបឬលើកឡើងទាក់ទងនឹង នាងខ្ញុង ឡើយ។ ផ្ទុយទៅវិញលោក បែរជាបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីមន្ទីរពេទ្យគន្ធរបុប្ផា និងមន្ទីរពេទ្យអង្គរ រហូតធ្វើឲ្យហ្វេនៗលាន់មាត់សរសើរព្រាតតែម្តង។

ទន្ទឹមនឹងការបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ ពាក់មី ខណៈពេលដែលកំពុងដែលមានការផ្ទុះរឿងរ៉ាវអ្នកនាងខ្ញុងនេះ ក៏មានមតិអ្នករិះគន់មួយចំនួនបានលើកឡើងថា លោកចង់បានចំណាប់អារម្មណ៍ ដោយសារតែ នាងខ្ញុង ទើបធ្វើឲ្យតារាៗនាំគ្នាបែរទៅជួយ មន្ទីរពេទ្យគន្ធរបុប្ផា និងមន្ទីរពេទ្យអង្គរ ដើម្បីយកមុខមាត់ ។

យ៉ាងណាមិញ លោកក៏បានឆ្លើយតបទៅកាន់មតិរិះគន់ទាំងនោះថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាកំប្លែង លោក ពាក់មី បានបរិច្ចាគថវិកាទៅកាន់មន្ទីរពេទ្យនិងធ្វើសប្បុរសធម៌បែបនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖

ពាក់មី
ពាក់មី
ពាក់មី និងគ្រួសារ
ពាក់មី និងគ្រួសារ
សម្តីពាក់មីឆ្លើយតប
សម្តីពាក់មីឆ្លើយតប
ពាក់មីបានបរិច្ចាគ
ពាក់មីបានបរិច្ចាគ
ពាក់មី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T