កន្ទួតព្រៃ មានប្រយោជន៍ដល់បេះដូង និងប្រព័ន្ធភាពស៊ាំ!

//s9.kh1.co/bb/bb4b32c8b43858a75bc13388fa881842f64f9b48.jpg
យល់ដឹង

 ២០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កន្ទួតព្រៃផ្ទុកវីតាមីន C ខ្ពស់បំផុតក្នុងចំណោមបន្លែ និងផ្លែឈើនានា ព្រមទាំងសម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធការ​ពាររាងកាយយើង។

កន្ទួតព្រៃផ្ទុកវីតាមីន C ខ្ពស់បំផុតក្នុងចំណោមបន្លែ និងផ្លែឈើនានា ព្រមទាំងសម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធការ​ពាររាងកាយយើង។ តើកន្ទួតព្រៃ​ល្អ​ចំពោះ​រាងកាយ​យើងដូចម្តេចខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពង្រឹងប្រព័ន្ធការពាររាងកាយ

សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C នៅក្នុងកន្ទួតព្រៃជួយពង្រឹងប្រព័ន្ធភាពស៊ាំ និង​ជួយ​ការ​ពារ​រាងកាយពីការឆ្លងជំងឺផ្លូវដង្ហើមផ្នែកខាង​លើ​ដូចជា ជំងឺផ្តាសាយ និងក្អក។

ចង់ដឹងពីជំងឺហឺត ចុចទីនេះ!

២. ជួយការពារជំងឺទឹកនោមផ្អែម

សារធាតុ chromium ក្នុងកន្ទួតព្រៃជួយរាងកាយឆ្លើយតបទៅនឹងបំរែបំរួលអាំងស៊ុយលីន និងជួយ​គ្រប់គ្រង​កម្រិតជាតិស្ករក្នុងឈាម។

៣. ជំនួយភ្នែក

ការសិក្សាបានបង្ហាញថាសាធាតុការ៉ូទីន (carotene) នៅក្នុងកន្ទួតព្រៃល្អចំពោះ​ភ្នែក ដោយ​អាចកាត់បន្ថយបញ្ហាភ្នែកឡើងបាយ ភ្នែកក្រហម រមាស់ និង​ការហៀរទឹកភ្នែក។

៤. ជំនួយសក់

កន្ទួតព្រៃជួយយើងប្រឆាំងនឹងភាពស្កូវមុនអាយុ ការពារអង្គែស្បែកក្បាល ពង្រឹងឬសសក់ និង​បង្កើន​ចរន្តឈាមដល់ស្បែកក្បាលដែលធ្វើឱ្យសក់លូតលាស់បានល្អ។

៥. ជំនួយស្បែក

កន្ទួតព្រៃគឺជាផ្លែឈើប្រឆាំងភាពចាស់ល្អបំផុត។ ការញុំាកន្ទួតព្រៃ​ជាមួយ​ទឹកឃ្មុំ​ជារៀងរាល់ព្រឹក​ធ្វើ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ស្បែកមានសុខភាពល្អ គ្មានស្នាមជ្រីវជ្រួញ និងភ្លឺថ្លា។

៦. ជួយដុតបំផ្លាញខ្លាញ់

ប្រូតេអ៊ីនដែលមាននៅក្នុងកន្ទួតព្រៃជួយការពារការឃ្លាន។ អ្នកជំនាញអាហារូបត្ថម្ភបាន​លើកឡើង​ថា​កន្ទួតព្រៃក៏ជួយបង្កើនការរំលាយអាហារដែរ ដែលធ្វើឱ្យយើងស្រកទម្ងន់បានលឿន។ កន្ទួត​ព្រៃ​មាន​​ជាតិសរសៃខ្ពស់ និងអាស៊ីដដូចជា tannic ដែលជួយបំបាត់ការទល់លាមក និង​អាការៈ​ហើម​ពោះ។

៧. ជួយបញ្ចុះទឹកនោម

ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិស្រាវជ្រាវឱសថអន្តរជាតិ​បានលើកឡើងថា ការ​បត់ជើងតូចអាចជួយឱ្យរាងកាយយើងកម្ចាត់ជាតិពុល ជាតិទឹក អំបិល និងអាស៊ីដ​អ៊ុយរិក​ដែល​លើស ក៏​ដូ​ចជា​ជួយថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ និងការពារការឆ្លងមេរោគក្នុងផ្លូវទឹកនោម និង​ស្បូន។

៨. ជំនួយបេះដូង

វីតាមីន C នៅក្នុងកន្ទួតព្រៃជួយពង្រឹង និងពង្រឹកសរសៃឈាមបេះដូង ព្រម​ទាំងជួយ​កាត់បន្ថយ​កម្រិត​កូលេស្តេរ៉ូលទៀតផង។ ឯជាតិដែក​នៅក្នុងកន្ទួតព្រៃ​ជួយផលិតកោសិកាឈាម​ក្រហមក្នុង​ការ​ដឹកនាំអុកស៊ីសែន​ចែក​ចាយ​ពេញរាងកាយ និង​ជួយសម្រួលចលនាឈាម។ ដូច្នេះ​កន្ទួតព្រៃអាច​ជួយ​​​កាត់បន្ថយសម្ពាធឈាម និងការពារយើងពីជំងឺក្រិនសរសៃឈាម និងជំងឺសរសៃ​ឈាម​បេះ​ដូង

កន្ទួតព្រៃអាចញុំាបានទាំងស្រស់ ឬត្រាំជាមួយទឹកឃ្មុំ ហើយពេលវេលាល្អបំផុត​​សម្រាប់ញុំាកន្ទួតព្រៃ​គឺ​នៅពេលព្រឹក ជាពិសេសនៅរដូវភ្លៀង និងរដូវរងា ប៉ុន្តែយើងត្រូវកម្រិតបរិមាណញុំា ព្រោះការ​ញុំា​ច្រើនអាចបណ្តាលឱ្យមានផលប៉ះពាល់វិញ។ ជាទូទៅការញុំា ១-២ គ្រាប់​គឺ​គ្រប់គ្រា​ន់ហើយ​សម្រាប់​មួយ​ថ្ងៃ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T