អីយ៉ាស់! Felix ផ្ញើសារព្រ.មានមួយទៅកាន់ Liverpool មុនប៉ះគ្នានៅ UCL យប់នេះ

//s9.kh1.co/03/038d53383af14a477355b5baaa0dc5f20348857e.jpg
កីទ្បា

 ១៩-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Felix ផ្ញើសារព្រ.មានមួយទៅកាន់ Liverpool មុនប៉ះនៅ UCL យប់នេះ។

អឺរ៉ុប៖ តារាឆ្នើមរបស់ក្រុម​​ Atletico Madrid កីឡាករ Joao Felix បានផ្ញើសាព្រមានមួយទៅកាន់ក្រុមហង្សក្រហម Liverpool ថារូបគេ និងមិត្ដរួមក្រុមបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតយប់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Felix ពេលប្រកួតទល់ក្រុម​ Liverpool
Felix ពេលប្រកួតទល់ក្រុម​ Liverpool

ជាការពិតណាស់ ក្រុម Atletico Madrid មានកំណត់ត្រាដ៏គួរឲ្យចាប់អារម្មណ៍ ចំពោះការប្រកួតទល់នឹង Liverpool  ដោយក្នុងចំណោមការជួបគ្នា៣លើកចុងក្រោយ បានយកឈ្នះទាំងអស់។ ហេតុដូច្នេះ វាគឺជាទំនុកចិត្ដមួយបន្ថែមទៀត មុនការប្រកួតវគ្គជម្រុះតាមពូល នៃពានរង្វាន់ ​​Champions League ទល់នឹងក្រុមលោក Jorgen Klopp នារាត្រីនេះ។

Felix
Felix

ទន្ទឹមនឹងនេះ Felix ក៏បានដឹងច្បាស់អំពីកំណត់ដ៏អស្ចារ្យរបស់ Liverpool គឺមិនទាន់ចាញ់នៅរដូវវកាលនេះ និងបានលើកឡើងនូវកីឡាករគ្រោះថ្នាក់របស់ក្រុមនេះផងដែរ។ រូបគេបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា៖

យើងរង់ចាំក្រុមខ្លាំង។ អ្នករាល់គ្នាបានដឹងហើយថា នោះគឺ Liverpool គឺជាក្រុមដ៏ខ្លាំង ជាពិសេស​នៅតំបន់ប្រយុទ្ធតែ​ម្ដង។ Mo Salah ,Sadio Mane និង Jota សុទ្ធសឹងជាកីឡាករមានគ្រោះថ្នាក់ ក្រុម Liverpool មានកីឡាករគ្រោះថ្នាក់ជាច្រើន ហើយវានឹងក្លាយជាការប្រកួតដ៏លំបាកមួយ ប៉ុន្ដែយើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ពួកគេ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានជ័យជម្នះ៕

Felix 

ប្រភពfootball-espana

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T