សង្វេគណាស់ នេះជាទិដ្ឋភាពបូជាសពស្រ្តីវ័យក្មេង ស្លាប់ក្នុងគ្រោះថ្នាក់​​ នៅផ្លូវវេងស្រេង

//s9.kh1.co/ca/cae557b653146d26bac5673117a9b639b17398d1.jpg
សង្គម

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នេះជាទិដ្ឋភាពបូជាសពស្រ្តីវ័យក្មេង ក្នុងគ្រោះថ្នាក់បុករះនៅផ្លូវវេងស្រេង

រាជធានីភ្នំពេញ÷ កាលពីពេលថ្មីៗកន្លងទៅនេះ នៅតាមបណ្តោយផ្លូវចោមចៅ អតីតផ្លូវវេងស្រេង មុខផ្លូវច្រកចូលផ្សារវីនមីន សួនកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រមាណ១០:១៧នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយបានសម្លាប់មនុស្សប្រុសស្រីចំនួន៣នាក់នៅនឹងកន្លែងកើតហេតុ និងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលចំនួន៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយកើតហេតុការណ៍ដ៏រន្ធត់នេះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនបង្ក ឈ្មោះហៃ វិចិត្រា ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ រីឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ប៉ុន្តែប្រការដែលរឹតតែគួរឲ្យស្រណោះថែមទៀតនោះ គឺឃើញថា ជនរងគ្រោះដែលស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ សុទ្ធសឹងតែជាយុវនារីដ៏ស្រស់ស្អាត ដែលត្រូវមករងគ្រោះដោយសារតែជនបង្កដែលបើកបរក្នុងស្ថានភាពស្រវឹង ដែលធ្វើឲ្យក្រុមគ្រួសារទប់ទឹកភ្នែកមិនជាប់នៅក្នុងថ្ងៃបូជាសព៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷

យុវតីដែលទទួលទទួលមរណភាព
យុវតីដែលទទួលទទួលមរណភាព
យុវតីដែលទទួលទទួលមរណភាព
យុវតីដែលទទួលទទួលមរណភាព
យុវតីដែលទទួលទទួលមរណភាព
យុវតីដែលទទួលទទួលមរណភាព
យុវតីដែលទទួលទទួលមរណភាព
យុវតីដែលទទួលទទួលមរណភាព
វីដេអូ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T