សម្តេចតេជោ ហ៊ុន សែន អំពាវនាវទទូចសុំឱ្យអ្នកមិនទាន់បានចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

//s9.kh1.co/72/72535999d3bc54de307a48d17a40fad86a65c6ae.jpg
សង្គម

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

រាជធានីភ្នំពេញ៖ តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអំពាវនាវដោយទទូចចំពោះ ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីបានកងការពារសុខភាពពីការយាយីនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្រោយពេលបុណ្យភ្ជុំបិណ្ឌដែលមានការបើកលំហរសកម្មភាពរបស់ប្រជាពលរដ្ឋនោះ មិនមានផ្ទុះការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលទទួលបាននេះ គឺជាអានុភាព និងជាលទ្ធផលមួយកើតចេញពីការចាក់វ៉ាក់សាំង ដែលកម្ពុជាសម្រេចបានស្ទើរតែ ១០០ភាគរយតាមផែនការ។

ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន នៅតែបង្ហាញការព្រួយបារម្ភចំពោះប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់បានចាក់វ៉ាក់សាំងសូម្បីតែមួយដូសនៅឡើយ។ សម្តេចតេជោ បានអំពាវនាវឱ្យពួកគេទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះថា៖

សូមអំពាវនាវបងប្អូនទៅចាក់វ៉ាក់សាំង បើមិនទាន់បានចាក់ដូសទី១ ឬដូសទី២ ត្រូវតែទៅចាក់ដូសទី១ និងដូសទី២។ […] សូមកុំរារែកជាមួយការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងពុំមានអ្នកចាក់វ៉ាក់សាំងណាម្នាក់ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ។

សម្តេចតេជោ ហ៊ុន សែន

តាមសារសំឡេងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរឱ្យរៀបចំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមដំបន់ដាច់ស្រយាល។ សម្តេចតេជោ បានបញ្ជាក់ថា ត្រូវដឹកជញ្ជូន ឬស្ពាយយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋឱ្យដល់តាមខ្នងផ្ទះ សម្រាប់តំបន់ដាច់ស្រយាលនោះ៕

ស​ម្តេចតេជោ ហ៊ុន សែន
ស​ម្តេចតេជោ ហ៊ុន សែន
ស​ម្តេចតេជោ កាលទទួលវ៉ាក់សាំង
ស​ម្តេចតេជោ កាលទទួលវ៉ាក់សាំង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T