រៀបការយូរឆ្នាំហើយ ទីបំផុតលោកយាយអាយុ៧៥ឆ្នាំ និងប្ដីយកកូនទាល់តែបាន

//s9.kh1.co/b1/b1bd23648bf0f34b3e9fdb9b20421638a7da9c72.jpg
សង្គម

 ១៩-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកយាយ និងប្ដីរបស់គាត់អាយុ៧៥ឆ្នាំ បានរៀបការ និងរួមរស់ជាមួយគ្នាអស់រយៈពេល៤៥ឆ្នាំហើយ

ឥណ្ឌា៖ ថ្មីៗនេះ លោកយាយម្នាក់ឈ្មោះថា Jivunben Rabari អាយុ៧០ឆ្នាំ និងមកពីប្រទេសឥណ្ឌា សម្រាលបានកូនប្រុសម្នាក់ ដែលជាកូនដំបូង ហើយគាត់បានក្លាយទៅជាអ្នកម្ដាយម្នាក់ក្នុងចំណោយអ្នកម្ដាយដទៃទៀត ដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក ដោយករណីមុន មានស្ត្រីអាយុ៧៤ឆ្នាំម្នាក់មកពីប្រទេសឥណ្ឌាដូចគ្នា សម្រាលបានកូនភ្លោះមួយគូផងដែរកាលពីខែកញ្ញា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹង លោកយាយ និងប្ដីរបស់គាត់អាយុ៧៥ឆ្នាំ បានរៀបការ និងរួមរស់ជាមួយគ្នាអស់រយៈពេល៤៥ឆ្នាំហើយ ប៉ុន្ដែមិនអាចមានកូនសោះឡើយ បើទោះបីជាខំព្យាយាមយ៉ាងណាក៏ដោយ។ តួយ៉ាង ដោយមិនបោះបង់ចោលក្ដីសង្ឃឹម ពួកគាត់ទាំងពីរ បានសុំការជួយពីខាងវេជ្ជបណ្ឌិត ដែលវេជ្ជបណ្ឌិតប្រាប់ថា ឱកាសនៃការមានកូនតាមធម្មជាតិសម្រាប់ស្ត្រីអាយុ៧០ឆ្នាំ គឺស្ទើរតែសូន្យភាគរយ ដោយសារតែស្ត្រីភាគច្រើនឆ្លងកាត់ការអស់ប្រចាំខែនៅចន្លោះចុងអាយុ៤០ឆ្នាំ ឬដើមអាយុ៥០ឆ្នាំ។ ដូច្នេះ មានតែវិធីមួយគត់ គឺចាក់បញ្ជូលមេជីវិត ឬហៅថា IVF តាមបែបវេជ្ជសាស្ត្រ ដែលអាចធ្វើឲ្យគាត់មានកូនបានផងដែរ។

យ៉ាងណាមិញ វិធីនេះពិតជាទទួលបានជោគជ័យមែន ដែលធ្វើឲ្យលោកយាយ និងប្ដីសប្បាយរីករាយជាខ្លាំង ដែលឥឡូវនេះ កូនប្រុសរបស់គាត់កើតមក ដោយមានសុខភាពល្អ ហើយគាត់ក៏មិនមានបញ្ហាសុខភាពអ្វីឡើយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T