គិតអ៊ីចឹងអត់? Dani Alves ថា កីឡាករ Man UTD រូបនេះលេងនៅជម្រើសជាតិល្អជាងលេងនៅក្លិបដាច់

//s9.kh1.co/7a/7ad6abed4707562995142263af29bc877e1f3827.jpg
កីទ្បា

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Alves ថា Fred លេងនៅជម្រើសជាតិល្អជាថលេងនៅក្លិប

អឺរ៉ុប៖ ខ្សែការពារ Dani Alves ជឿជាក់ថា Fred មានទម្រង់លេងល្អជាមួយជម្រើសជាតិប្រេស៊ីល មិនដូចពេលនៅក្លិប Manchester United ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Dani Alves
ខ្សែការពារ Dani Alves

ជាការពិតណាស់ Fred បានផ្លាស់មកពីក្លិប Shakhtar Donetsk ដើម្បីមកចូលរួមជាមួយ Man Utd ចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ទោះយ៉ាង ការបង្ហាញទម្រង់លេងរបស់គេនៅក្នុងក្លិបគឺពុំសូវមានភាពលេចធ្លោទេ នេះជាហេតុនាំឲ្យអ្នកគាំទ្រក្រុមបិសាចក្រហមជាច្រើន បានធ្វើការរិះគន់ទៅលើរូបគេយ៉ាងខ្លាំង។

 ខ្សែបម្រើ Fred
 ខ្សែបម្រើ Fred

Alves បាននិយាយថា៖

គ្រប់កីឡាករសញ្ជាតិប្រេស៊ីលទាំងអស់ ឲ្យតែចាប់ផ្តើមពាក់អាវប្រើស៊ីលហើយគឺម្នាក់ៗប្រៀបដូចជាកីឡាករល្អលំដាប់ពិភពលោកចឹង។ ប៉ុន្តែបើនៅក្រៅក្រុមជម្រើសជាតិវិញ ខ្ញុំឃើញគេរិះគន់កីឡាករយើងខ្លាំងណាស់ ឧទាហរណ៍ដូចជា Fred ជាដើម។ Fred គឺជាខ្សែបម្រើមួយដែលល្អខ្លាំងណាស់សម្រាប់ប្រេស៊ីល ហើយបញ្ហាដែលមានសព្វថ្ងៃនេះមិនមែនខុសមកពី Fred ទេ គឺនេះជាបញ្ហារបស់គ្រូហើយនឹងក្លិប Man Utd តែម្តង៕

Dani Alves

ប្រភពJust Football

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T