ក្តៅៗ! PSG បញ្ជាក់ថា ជំនួបទល់នឹង RB Leipzig នៃពាន UCL គឺគ្មានវត្តមានខ្សែប្រយុទ្ធលំដាប់ជួរមុខរូបនេះទេ

//s9.kh1.co/b0/b0d1b7ff29020fb54d9b7563f6bf0c9c2413c0b8.jpg
កីទ្បា

 ១៩-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

PSG បញ្ជាក់ថា ជំនួបទល់នឹង RB Leipzig នៃពាន UCL គឺគ្មានវត្តមាន Neymar ទេ

បរទេស៖ Neymar នឹងមិនត្រូវបានរាប់បញ្ចូលទៅក្នុងការប្រកួតរវាងក្រុម Paris Saint-Germain ទល់នឹងក្រុម RB Leipzig នៃពានរង្វាន់ Champions League ទេ បន្ទាប់ពីគាត់បានជួបនូវបញ្ហារបួសកំលុងពេលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ ប្រេស៊ីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar
Neymar

ជាការពិតណាស់ ការប្រកួតកាលពីថ្ងៃ សុក្រ កន្លងទៅនៅក្នុងក្របខណ្ឌ Ligue 1, PSG ក៏លេងដោយគ្មានវត្តមានរបស់ Neymar ដែរ, ដោយពេលនោះក្លិបអ្នកមានបារាំង បានជួបតទល់ជាមួយក្រុម Angers, ហើយមូលហេតុដែលអវត្តមាន Neymar ពេលនោះ ដោយសាររូបគេជាប់ភារកិច្ចលេងឱ្យក្រុម ប្រេស៊ីល ទល់នឹងក្រុម អ៊ុយរូហ្គាយ នៅថ្ងៃដំណាលគ្នា។

Neymar
Neymar

អ្នកគាំទ្រសង្ឃឹមថា គាត់នឹងអាចត្រឡប់មកចូលទីលានវិញបានទាន់ពេលសម្រាប់ការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ Champions League ទល់នឹងក្រុម Leipzig នៅយប់ថ្ងៃ អង្គារ, ប៉ុន្តែបើតាមការបញ្ជាក់របស់ក្លិបយក្សបារាំង បានឱ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល នឹងត្រូវអវត្តមាននៅក្នុងជំនួបនេះហើយ ដោយសារតែបញ្ហារបួស ហើយរូបគេត្រូវការសម្រាកព្យាបាលមួយរយៈទៀតសិន៕

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T