គ្រោះថ្នា-ក់ណាស់! មកមើលវីដេអូស្តែងៗដែលអ្នកគាំទ្ររបស់ក្រុមមួយនេះបានអបអរជ័យជម្នះក្រុមរបស់ខ្លួនរហូតដល់បា-ក់កន្លែងអង្គុយ

//s9.kh1.co/f4/f4fdaed52268fd430a67b901f2b3d49c91bd5cab.jpg
កីទ្បា

 ១៨-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មកមើលវីដេអូស្តែងៗដែលអ្នកគាំទ្ររបស់ក្រុមមួយនេះបានអបអរជ័យជម្នះក្រុមរបស់ខ្លួនរហូតដល់បាក់កន្លែងអង្គុយ

បរទេស៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកំលុងពេលប្រកួតនៅក្នុងក្របខណ្ឌ Eredivisie នៃលីគរបស់ប្រទេស ហូល្លង់, ខណៈនៅក្នុងទិដ្ឋភាពនោះកន្លែងអង្គុយត្រូវបានបាក់ស្រុត ក្រោយពេលអ្នកគាំទ្រក្រុម Vitesse បានលោត និងស្រែកហ៊ោរកងរំពងដើម្បីអបអរទៅកាន់ជ័យជម្នះក្រុមរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពបាក់កន្លែងអង្គុយ
ទិដ្ឋភាពបាក់កន្លែងអង្គុយ

ជាការពិតណាស់ នាការប្រកួតនោះក្រុម Vitesse បានទទួលជ័យជម្នះក្នុងលទ្ធផល ១ ទល់នឹង ០ ទៅលើក្រុម NEC, ហើយមួយគ្រាប់នោះទៀតសោតគឺជាការស៊ុតបញ្ចូលទីដោយកីឡាករ Baden Frederiksen នៅក្នុងវគ្គទី ១។ បន្ទាប់ពីបញ្ចប់ការប្រកួត, កីឡាកររបស់ក្រុម Vitesse បាននាំគ្នាដើរជុំវិញទីលានដើម្បីអបអរជ័យជម្នះនោះជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ។

ទិដ្ឋភាពបាក់កន្លែងអង្គុយ
ទិដ្ឋភាពបាក់កន្លែងអង្គុយ

យ៉ាងណាមិញ នៅក្នុងភាពសប្បាយរីករាយនោះ ក៏មានរឿងរ៉ាវដ៏គួរឱ្យភ័យខ្លាចមួយបានកើតឡើង, ក្រោយពេលអ្នកគាំទ្រកំពុងតែលោត និងស្រែកហ៊ោរ កន្លែងអង្គុយរបស់ពួកគេក៏បានបាក់ស្រុតជា ២, ប៉ុន្តែនៅក្នុងហេតុការណ៍នោះក៏មិនបានធ្វើឱ្យនរណាម្នាក់របួសដែរ, មិនត្រឹមតែប៉ុណ្ណោះពួកគេកាន់តែធ្វើការអបអរជាបន្តទៀត៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T