មិនសមសោះ! Silva ថាម្នាក់នេះសមគួរនឹងត្រូវរាប់បញ្ចូលក្នុងបញ្ជីបេក្ខភាពកីឡាករប្រជែងយកពាន Ballon d'Or

//s9.kh1.co/76/76b8f50a941f2766d7debe5b5fa7e3d85fc8b9dd.jpg
កីទ្បា

 ១៨-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Silva ថាមិត្តរួមក្រុមគេនៅ Chelsea រូបនេះសមនឹងឈ្នះ Ballon d'Or

អង់គ្លេស៖ ខ្សែការពារ Thiago Silva នៃក្លិបតោខៀវ Chelsea បានបង្ហាញការគាំទ្រថា មិត្តរួមក្រុមគឺ អ្នកចាំទី Edouard Mendy គួរតែត្រូវក្លាយជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពកីឡាករទាំង៣០នាក់ដែលអាចឈ្នះពានបាល់មាស ballon d'Or នៅឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Edouard Mendy
អ្នកចាំទី Edouard Mendy

Mendy បានបង្ហាញទម្រង់លេងដ៏ល្អម្ដងទៀតហើយក្នុងការប្រកួតទល់នឹង Brentford កាលពីថ្ងៃសៅរ៍ទី១៦ខែតុលាកន្លងទៅ ដោយបានបិទសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលខណៈ Ben Chilwell រកបាន១គ្រាប់ជួយឲ្យ Chelsea ឈ្នះ ១ ទល់នឹង០។

អ្នកចាំទី Edouard Mendy
អ្នកចាំទី Edouard Mendy

នេះជាការប្រកួតទី២០ក្នុងការបង្ហាញសរុបទាំងអស់៣៨ប្រកួតដែល អ្នកចាំទីសញ្ជាតិសេនេកាល់រូបនេះបានរក្សាមិនឲ្យគូប្រកួតស៊ុតបញ្ចូលទីបាន ដែលជាកំណត់ត្រាមួយដ៏ល្អតែគេបែរជាមិនមានឈ្មោះឈ្នះពាន Ballon d'Or ទៅវិញ។

អ្នកចាំទី Edouard Mendy
អ្នកចាំទី Edouard Mendy

Silva ដែលជាមិត្តរួមក្រុមក៏បានបង្ហោះសារមួយអមជាមួយរូបភាពរបស់ Mendy ក្នុងបណ្ដាញសង្គម Instagram ដើម្បីបង្ហាញអារម្មណ៍មិនពេញចិត្តនឹងការសម្រេចនេះថា៖

គេបានឈ្នះ Champions League និងក្លាយជាអ្នកចាំទីម្នាក់ដ៏ឆ្នើមបំផុត តែបែរជាមិនបានជាប់ក្នុងបញ្ជីកីឡាករដែលអាចឈ្នះពាន Ballon d'Or?

ខ្សែការពារ Thiago Silva 
ខ្សែការពារ Thiago Silva
ខ្សែការពារ Thiago Silva

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T