អត់អស់ចិត្ត! លោក Neville ថា Man UTD មិនគួរដាក់ម្នាក់នេះឲ្យលេងជាជម្រើសដំបូងទេពេលចាញ់ Leicester

//s9.kh1.co/5f/5f10635ad1b989d1b19e562ca0fdb32569e3d910.jpg
កីទ្បា

 ១៨-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Gary Neville ថា Harry Maguire មិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេក្នុងការលេងទល់នឹង Leicester City

អង់គ្លេស៖ លោក Gary Neville ជឿជាក់ថា កីឡាករ Harry Maguire មិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេក្នុងការលេងទល់នឹង Leicester City ប៉ុន្តែ រូបលោកនៅតែគិតថា ប្រធានក្រុមរបស់ Manchester United ខាងលើជាកីឡាករដែលមានគុណភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Gary Neville
លោក Gary Neville

ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសខាងលើ ទើបតែបានវិលត្រឡប់មកជួយក្រុមវិញបន្ទាប់ពីមានបញ្ហារបួស និង នៅក្រៅទីលានរយៈពេលបីសប្តាហ៍ ហើយ ការត្រឡប់មកវិញរបស់គេ គឺ មិនសមប្រកបឡើយ បន្ទាប់ពី Man Utd បានរង់បរាជ័យក្រោមថ្វីជើង Leicester រហូតដល់ទៅលទ្ធផល ៤ទល់នឹង២ ខណៈ Maguire បានបង្កកំហុសក្នុងគ្រាប់ទីមួយ។

  កីឡាករ Harry Maguire
  កីឡាករ Harry Maguire

លោក Neville បាននិយាយថា៖

Maguire ជា កីឡាករដែលគ្មានគុណភាពដែលត្រូវបានគេលើកតម្កើង? មិនពិតទេ ប៉ុន្តែ គាត់ជាកីឡាករដ៏អស្ចារ្យ។ គាត់មិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេសម្រាប់ជំនួបទល់នឹង Leicester ប៉ុន្តែ ខ្ញុំគិតថា គាត់បានលេងដោយសារតែ Raphael Varane មានបញ្ហារបួស។​ 

លោក Gary Neville
  កីឡាករ Harry Maguire
  កីឡាករ Harry Maguire

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T