គួរឲ្យបារម្ភ ខណៈពេល ទឹកស្ទឹងសង្កែ ហៀរដល់ចូលក្នុងក្រុង បាត់ដំបងហើយ!

//s9.kh1.co/14/141b7d576390a27dcb31eff3d52a823fde3a3fc9.jpg
សង្គម

 ១៧-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តាមរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ទឹកស្ទឹងសង្កែ ហៀរដល់ចូលក្នុងក្រុង បាត់ដំបង នៅតាមបណ្តោយតំបន់ដងស្ទឹង។

បាត់ដំបង៖ នេះបើយោងតាម​គេហទំព័រជាផ្លូវការ​ មន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានរាយការណ៍មកថា​ ថ្ងៃទី១៧​ខែតុលានេះ ខណៈពេលម៉ោង ៩: ៣០នាទី ព្រឹក ទឹកស្ទឹងសង្កែ បានហៀរដល់ចូលក្នុងក្រុង បាត់ដំបង នៅតាមបណ្តោយតំបន់ដងស្ទឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើតាមរដ្ឋបាលខេត្តបាត់ដំបងបានបន្តទៀតថា ដោយសារមានភ្លៀងធ្លាក់ជាច្រើន នៅតំបន់ប៉ែកខាងលើ ក្នុងស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ហេតុដូច្នេះ បានធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់គួរឲ្យកត់សម្កាល់។

អាស្រ័យហេតុ តាមការការជូនដំណឹង ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុតដូច្នេះដែរ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង

សូមទស្សនារូបភាពខាងក្រោម៖

ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
ក្រុងបាត់ដំបង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T