អ្នកមិនទាន់បានចាក់វ៉ាក់សាំងដូសទី០៣នៅភ្នំពេញ សូមរួសរាន់ទៅទីតាំងទាំង០៧នេះ

//s9.kh1.co/83/832852630cadd0b25cb56a884e1805054e0117c5.jpg
សង្គម

 ១៧-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩​ ដូសជំរុញ​ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានបន្តចាក់ជូនប្រជាពលរដ្ឋចំនួន​ ០៧ទីតាំង​ របស់កងពលតូចលេខ៧០។

ភ្នំពេញ៖ នៅថ្ងៃអាទិត្យនេះគឺជាថ្ងៃទី០៦​ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩​ ដូសជំរុញ​ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានបន្តចាក់ជូនប្រជាពលរដ្ឋចំនួន​ ០៧ទីតាំង​ របស់កងពលតូចលេខ៧០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ​ កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (SINOVAC) ដូសជំរុញ ជូនប្រជាពលរដ្ឋមានចំនួន ០៧ទីតាំង ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (SINOVAC) ដូសជំរុញ ជូនប្រជាពលរដ្ឋទាំង ០៧ទីតាំងនេះ មានដូចជា៖
 ​ខណ្ឌមានជ័យ (០៣ទីតាំង)

 សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សា​ ស្ទឹងមានជ័យ)

 សង្កាត់ស្ទឹងមានជ័យ២ (វត្ត​ នន្ទមុនី)

 សង្កាត់ស្ទឹងមានជ័យ៣ (ឃ្លាំង ភូមិដំណាក់ធំ៣ ផ្លូវទ្រុងមាន់)

 ខណ្ឌពោធិ៍សែនជ័យ (០៤​ ទីតាំង)

 សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា)

 សង្កាត់ចោមចៅ១ (រោងចក្រ​ ម៉េងដា)

 សង្កាត់ចោមចៅ១​ (តារាងបាល់​ ISI)

 សង្កាត់ចោមចៅ៣ (ផ្សារ​ លនសុីធី)៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពចាក់វ៉ាក់សាំងកូវីដ១៩
ទិដ្ឋភាពចាក់វ៉ាក់សាំងកូវីដ១៩
ទិដ្ឋភាពចាក់វ៉ាក់សាំងកូវីដ១៩
ទិដ្ឋភាពចាក់វ៉ាក់សាំងកូវីដ១៩
ទិដ្ឋភាពចាក់វ៉ាក់សាំងកូវីដ១៩
ទិដ្ឋភាពចាក់វ៉ាក់សាំងកូវីដ១៩
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T