បែកធ្លាយមួយចប់ សូម្បីរូបភាពចលនា Live Wallpapers របស់សេរ៊ី Pixel 6 ក៏ត្រូវបានគេយកមកប្រើបានមុនដែរ

//s9.kh1.co/3c/3ce16a61f7371a9632ae77f341b5ea241a63e532.jpg
បច្ចេកវិទ្យា

 ១៧-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គេបានឃើញរូបភាពជាច្រើននៃការបែកធ្លាយសេរ៊ីទូរសព្ទ Pixel 6 របស់ក្រុមហ៊ុន Google រួចមកហើយ។

បរទេស៖ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី XDA ម្នាក់អាចយកបានកញ្ចប់រូបភាពចលនា live wallpaper ចំនួនពីរនៃសេរ៊ីទូរសព្ទ 6 ដែលរូបភាពទាំងនោះត្រូវបានគេឲ្យឈ្មោះថា “Blooming Botanicals” និង “Bright Blooms”។ រូបភាពទាំងពីរអាចត្រូវបានយកមកប្រើនៅលើស្មាតហ្វូន ដែលអាចដំណើរការបាន ដោយប្រើប្រាស់ ADB ឬ split APK installer។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពចលនាទាំងនេះក៏អាចត្រូវបានគេកែបន្ថែម ជាមួយផ្កានិងផ្ទៃព្រាលក៏ដូចជាចលនារបស់វាដែរ។ គេបានឃើញរូបភាពជាច្រើននៃការបែកធ្លាយសេរ៊ីទូរសព្ទ Pixel 6 របស់ក្រុមហ៊ុន Google រួចមកហើយ។ ឥឡូវនេះ ដល់វេនរូបភាព wallpapers ត្រូវបានបង្ហាញ ខណៈរូបភាពចលនាមួយចំនួននៃសេរ៊ី Pixel 6 អាចត្រូវទាញយកបានដោយសមាជិក XDA។

ការពិតទៅ រូបភាពទាំងអស់នេះគឺសម្រាប់តែសេរ៊ី Pixel 6 ទេ ប៉ុន្តែអ្នកអាចសាកល្បងប្រើវាបាន នៅលើឧបករណ៍យ៉ាងហោចណាស់ Android 11។ សមាជិក XDA ម្នាក់ឈ្មោះថា trzpro បានចែករំលែកផ្ទាំងរូបភាពទាំងនេះជាមួយការណែនាំ និងរបៀបដំឡើងពួកវា។ គាត់បាននិយាយថា គេបានសាកល្បងវានៅលើទូរសព្ទ Pixel 2 និង Pixel 4 ហើយវាដំណើរការ។

អ្នកប្រើប្រាស់ដែលចាប់អារម្មណ៍ចង់សាកល្បង គឺត្រូវប្រើប្រាស់ Split APK installer ឬ ADB ហើយ trzpro បានបញ្ជាក់ថាផ្ទាំងរូបភាពទាំងនេះប្រហែលជាមិនអាចដំណើរការនៅលើ bloatware ដូចជា MIUI បានទេ។ គួរបញ្ជាក់ថា អ្នកដែលចង់សាកល្បង គួរទទួលខុសត្រូវដោយខ្លួនឯង នូវរាល់កំហុសបច្ចេកទេសជាយថាហេតុ៕

ការកំណត់រូបភាពចលនា
ការកំណត់រូបភាពចលនា
វីដេអូ

ប្រភព: TechDator

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T