កងយោធពលខេមរភូមិន្ទ បង្ហាញលទ្ធផលចាក់វ៉ាក់សាំងដូសជំរុញ បានរយៈពេល៥ថ្ងៃ ជូនពលរដ្ឋនៅភ្នំពេញ

//s9.kh1.co/c2/c28683ada60b691e5ded3d0dc24847df4294f516.jpg
សង្គម

 ១៦-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ ដូ​ស​ជំរុញ (​ដូ​ស​ទី​៣) ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បានចំនួន ២១៣,៥៩០​នាក់

​ភ្នំពេញ៖ យោងតាម​របាយការណ៍​បាន​បង្ហាញថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ ដូ​ស​ជំរុញ (​ដូ​ស​ទី​៣) ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បានចំនួន ២១៣,៥៩០​នាក់ ក្នុងនោះ​មាន​ស្ត្រី ១១៣,១៥៨​នាក់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ និង​ជានា​យក​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ក្រសួងការពារជាតិ បាន​ថ្លែង​ប្រាប់ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ ដំណើរការបាន​ល្អប្រសើ​រ​ទៅតាម​គ្រោងទុក​ មិនមាន​ឧបសគ្គ​អ្វី​ច្រើន​នោះឡើយ​។ លោក​បាន​កត់សម្គាល់ឃើញ​ដែរ​ថា ប្រជាពលរដ្ឋ​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​យ៉ាង​សស្រាក់សស្រាំ​។ ​​

សូមជម្រាបថា ក្រុមការងារ ចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១១ ខែតុលា កន្លងទៅ ដោយមាន​៦​ខណ្ឌ ក្នុងនោះ​រួមមាន​៖ ខណ្ឌមានជ័យ​, ដង្កោ​, កំបូល​, ពោធិ៍​សែន​ជ័យ​, ឫស្សីកែវ​, ទួលគោក និង​ខណ្ឌ​សែន​សុខ ចំនួន ១​សង្កាត់​ផងដែរ​៕

https://s9.kh1.co/__image/w=650,h=503,q=100/db/db3b952aef4dc40c668e22e9b240844dce567339.jpg
https://s9.kh1.co/__image/w=650,h=503,q=100/0e/0e2c3684c887cf07eaf036d9393667c2a178704e.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T