កំណេីនអត្រាប្រជាពលរដ្ឋ និងកុមារចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១

//s9.kh1.co/1a/1a0b66b60691dc6e53b33f42f6757d8d0968e3c6.jpg
សង្គម

 ១៦-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

របាយការណ៍បញ្ជាក់ពីចំនួនប្រជាពលរដ្ឋ និង កុមារ ដែលបានចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាមានចំនួនច្រើន ដោយស្ទើរតែគ្រប់ចំនួនគោលដៅទៅហើយ។

ភ្នំពេញ៖​ នាពេលថ្មីៗនេះ របាយការណ៍បញ្ជាក់ពីចំនួនប្រជាពលរដ្ឋ និង កុមារ ដែលបានចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាមានចំនួនច្រើន ដោយស្ទើរតែគ្រប់ចំនួនគោលដៅដែលបានចែងមករួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារយុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៧,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

យ៉ាងណាមិញ នៅក្នុងពេលសព្វថ្ងៃនេះ ប្រទេសកម្ពុជា បានស្ថិតក្នុងលេខរៀងលេខ១១ ដែលជាប្រទេសដែលមានប្រជាពលរដ្ឋចាក់វ៉ាក់សាំងកូវីដ១៩ច្រើនជាងគេ និងមានការព្យាករណ៍និងប៉ាន់ប្រមាណថា កម្ពុជានឹងឈានដល់ចំណាត់ថ្នាក់កំពូល ទី៥/ទី៧ នៅក្នុងប្រភេទទាំង៣ នៅថ្ងៃទី ៣១ ខែតុលា ដោយសារមានដំណើរការចាក់ដូសជម្រុញ និងការចាក់ដូសទី២ ដល់កុមារ៕

សូមចូលចំនួនអ្នកចាក់វ៉ាក់សាំងលម្អិតខាងក្រោម៖

ចំនួនអ្នកចាក់វ៉ាក់សាំងលម្អិត
ចំនួនអ្នកចាក់វ៉ាក់សាំងលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T