ក្ដៅក្រហា.យណាស់! Klopp សួរទៅ Southgate ថាហេតុអីមិនកោះហៅកូនក្រុមលោករូបនេះឲ្យចូលលេងនៅជម្រើសជាតិ

//s9.kh1.co/1b/1be414565d9fb4c0dcaea07cb11da75f89c8ceaf.jpg
កីទ្បា

 ១៦-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Klopp សួរទៅ Southgate ថាហេតុអ្វីមិនកោះហៅកូនក្រុមរូបនេះរបស់លោក

អង់គ្លេស៖ លោកគ្រូបង្វឹក Jurgen Klopp នៃក្លិបហង្សក្រហម Liverpool បានបោះសម្ដីដៀមដាមទៅកាន់លោកគ្រូ Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស ថាហេតុអ្វីបានជាកោះហៅខ្សែការពារ Joe Gomez ដែលបានជាសះស្បើយពីរបួសឲ្យចូលលេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Joe Gomez
ខ្សែការពារ Joe Gomez

លោក Klopp ក៏បាននិយាយដែរថាមើលទៅ Southgate ដូចជាផ្ដល់សិទ្ធិពិសេសដល់ខ្សែការពារ John Stones ណាស់។

ខ្សែការពារ John Stones និង Gareth Southgate
ខ្សែការពារ John Stones និង Gareth Southgate

Gomez ធ្លាប់ជាកីឡាករដែល លោក Southgate តែងកោះហៅឲ្យចូលលេងនៅជម្រើសជាតិ ប៉ុន្តែដោយសាររងរបួសតាំងពីខែវិច្ឆិកាឆ្នាំមុន និងសម្រាកព្យាបាលអស់រយៈពេលជាច្រើនខែរួចមក គេក៏បានជាសះស្បើយទាន់ការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកកាលពីពេលថ្មីៗទៅនេះ ប៉ុន្តែលោក Southgate មិនបានហៅគេទេនិងបានកោះហៅ Tyrone Mings, John Stones, Conor Coady និង Fikayo Tomori វិញ។

ខ្សែការពារ Joe Gomez
ខ្សែការពារ Joe Gomez

យ៉ាងណាមិញ Klopp បានដៀមដាមទៅកាន់ Southgate ថា៖

ពេលខ្លះ Gareth រាងបញ្ចេញប្រតិកម្មថាបើអ្នកមិនបានចូលលេងនៅក្លិបគឺអ្នកគ្មានឱកាសបានលេងឲ្យជម្រើសជាតិឡើយ។ ប៉ុន្តែវាមានករណីពិសេសលើលោក Stones(John Stones) ។Joe ជាកីឡាករដែលមានកាយសម្បទារឹងមាំហើយ ខ្ញុំដឹងថា Gareth នឹងបញ្ចេញប្រតិកម្មបើសិនកីឡាករពុំបានចូលលេងទៀងទាត់។ តែគេជាខ្សែការពារដ៏អស្ចារ្យម្នាក់។ Nat phillips ក៏មិនត្រូវកោះហៅប៉ុន្តែគេក៏បានហ្វឹកហាត់យ៉ាងសកម្មដែរ។

លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp

ប្រភពdailystar

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T