ដ្បិត អាហ្សង់ទីន ឈ្នះ ប៉េរូ ១-០ តែ Messi បានបង្ហាញក្តីមិនពេញចិត្ត និងធ្វើការបន្ទោសទៅកាន់អាកាសធាតុ និងអាជ្ញាកណ្តាលថា...

//s9.kh1.co/be/be38f208034a895dde52f98fec20ff5e9075a3f3.jpg
កីទ្បា

 ១៥-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ដ្បិត អាហ្សង់ទីន ឈ្នះ ប៉េរូ ១-០ តែ Messi បានបង្ហាញក្តីមិនពេញចិត្តចំពោះអាកាសធាតុ និងអាជ្ញាកណ្តាលទេ

បរទេស៖ Lionel Messi ហាក់មានបំណងបន្ទោសទៅកាន់អាកាសធាតុ និង លោកអាជ្ញាកណ្តាល បន្ទាប់ពីក្រុមជម្រើសជាតិ អាហ្សង់ទីនទទួលជ័យជម្នះបានត្រឹមលទ្ធផល ១ ទល់នឹង ០ ទៅលើក្រុម ប៉េរូ នៃការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ World Cup ក្នុងតំបន់ អាមេរិកខាងត្បូង, ខណៈខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain បានអះអាងថា មន្ត្រីអាជ្ញាកណ្តាលសញ្ជាតិ ប្រេស៊ីល គឺមានចេតនាកាត់សេចក្តីមិនសុក្រឹតភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ អាហ្សង់ទីន
ក្រុមជម្រើសជាតិ អាហ្សង់ទីន

ជាការពិតណាស់ មួយគ្រាប់របស់កីឡាករ Lautaro Martinez បានធានាជួយឱ្យក្រុម អាហ្សង់ទីនទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ និង កក់ក្តៅដើម្បីឡើងទៅកាន់ជុំផ្តាច់ព្រឹត្តិការណ៍ World Cup ដែលធ្វើឡើងនៅប្រទេស កាតា ឆ្នាំ ២០២២។ ប៉ុន្តែយ៉ាងណាម្ចាស់ពាន Ballon d’Or ៦ បានបង្ហាញក្តីមិនសប្បាយចិត្តនៅក្នុងការប្រកួតនោះទេ ម្យ៉ាងទៀតរូបគេបានដាក់បន្ទុកធ្ងន់ទៅលើការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាលទៀតផង។

Messi និងលោក អាជ្ញាកណ្តាល
Messi និងលោក អាជ្ញាកណ្តាល

ក្រោយបញ្ចប់ការប្រកួត Messi បានរៀបរាប់នៅលើបណ្តាញសង្គម Instagram របស់ខ្លួនយ៉ាងដូច្នេះថា៖

វាជាការប្រកួតដ៏ពិបាក, វាពិតជាពិបាកលេងណាស់។ នៅទីនោះមានខ្យល់ខ្លាំង, ខ្យល់បានរំខានដល់ការលេងរបស់ពួកយើង, ម្យ៉ាងទៀតវាក៏ធ្វើឱ្យពួកយើងពិបាកបម្លាស់ទីផងដែរ។ លោកអាជ្ញាកណ្តាលតែងតែកាត់សេចក្តីបែបនេះ នៅពេលគាត់ធ្វើជាអាជ្ញាកណ្តាល, ប្រាកដណាស់ ការកាត់សេចក្តីរបស់គាត់គឺមានចេតនាតែម្តង។ ប៉ុន្តែមិនថ្វីទេ, យ៉ាងណាយើងទទួលបាន ៣ ពិន្ទុហើយ ហើយយើងក៏កៀកនឹងទៅដល់គោលដៅដែរ៕

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T