ផុតពី Pedri! Barca ចង់ចងជើងតារាឆ្នើមរូបនេះម្នាក់ទៀត ដោយដាក់តម្លៃផ្ដាច់កុងត្រា១ពាន់លានដែរ

//s9.kh1.co/ff/ff7a696092b87d87fd3494569827b69963efa4c8.jpg
កីទ្បា

 ១៥-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Barca ចង់ចងជើងតារាឆ្នើមរូបនេះម្នាក់ទៀត ដោយដាក់តម្លៃផ្ដាច់កុងត្រា១ពានលានដែរ។

អេស្ប៉ាញ៖ បន្ទាប់ពីប្រកាសអំពីការផ្ដល់កិច្ចស្យាថ្មីដល់ខ្សែបម្រើវ័យក្មេង Pedri រហូតដល់ឆ្នាំ២០២៦ ជាមួយនឹងតម្លៃទិញផ្ដាច់កុងត្រាចំនួន ១ពាន់លានអឺរ៉ូ ពេលនេះ ក្លិបអ្នកមានបុណ្យ Barcelona កំពុងធ្វើការលើខ្សែប្រយុទ្ធវ័យក្មេងមួយរូបទៀត គឺ Ansu Fati ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Fati និង Pedri
Fati និង Pedri

ប្រធានក្លិប Barcelona លោក​ Joan Laporta ចង់រក្សារ Fati តាមរបៀបដែលពួកគេបានធ្វើលើ Pedri ដោយកំណត់តម្លៃទិញផ្ដាច់កុងត្រាចំនួន ១ពានលានអឺរ៉ូ ទៅក្នុងកិច្ចសន្យាថ្មីនោះ។ ទោះជាយ៉ាងណា ក៏អាចមានលក្ខខណ្ឌខ្លះខុសគ្នា ដូចជាចំពោះរយៈពេលកុងត្រាជាដើម។

បញ្ហាសំខាន់មួយទៀត គឺថាតើ Fati នឹងទទួលបានថ្លៃពលកម្មប៉ុន្មាន ខណៈពេលក្លិបកំពុងជួបវិបត្ដិហិរញ្ញវត្ថុ ហើយ Barca ក៏មិនអាចផ្ដល់ប្រាក់ខែទាប សម្រាប់ឆ្នាំដំបូងនៃកិច្ចសន្យាថ្មីនោះដែរ។

Fati
Fati

ក្លិប Barca បានចរចាជាមួយ Fati អំពីបញ្ហាខាងលើមួយរយៈមកហើយ ហើយបើទោះការចរចានោះកំពុងដំណើរការល្អក៏ដោយ ក៏ពុំទាន់ឈានដល់កិច្ចព្រមព្រៀងរវាងភាគីទាំងពីរដែរ។

Fati
Fati

គួរឲ្យដឹងថា គោលដៅធំបំផុតរបស់លោក Joan Laporta គឺដើម្បីធានាបានថា ក្រុមមានកីឡាករស្នូល ដែលមានសមត្ថភាព ដើម្បីបង្កើតបានជាក្រុមកីឡាករឈុតធំ ដ៏មានសក្ដានុពល។ Fita ជាកីឡាករម្នាក់ស្ថិតក្នុងចំណោមនោះ ជាក់ស្ដែងរូបគេត្រូវបានផ្ដល់នូវអាវលេខ១០ បន្ដពី Messi៕

ប្រភពmarca

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T