ត្រូវណាស់! Jose Enrique ថា តាំងពីលែងមានកីឡាករ២រូបនេះ La Liga គ្មានគីឡូប្រៀបធៀបជាមួយ PL ទេ

//s9.kh1.co/3a/3aad00f57da0e8fd4c71a58f0171a55a5d2641d9.jpg
កីទ្បា

 ១៥-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Jose Enrique ថាបច្ចុប្បន្ន La Liga គ្មានគីឡូប្រៀបធៀបជាមួយ Premier League ទេ តាំងពីលែងមានកីឡាករ២រូបនេះ។

អឺរ៉ុប៖ អតីតខ្សែការពារស្លាបស្ដាំរបស់ក្រុម Liverpool លោក Jose Enrique ជឿជាក់ថាលីគកំពូលអេស្ប៉ាញ La Liga មិនអាចប្រកួតប្រជែងជាមួយលីគកំពូលអង់គ្លេស ​Premier League បានទៀតទេ តាំងពីលេងមានវត្ដមានកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Ronaldo និង Messi 
 Ronaldo និង Messi 

ពិតណាស់ La Liga ជាលីគបាល់ទាត់ដ៏ធំ និងទទួលបានការគាំទ្របំផុតមួយ នៅលើពិភពលោក ជាពិសេសរនៅរាល់ពេលមានជំនួប EL Clasico ដែលជាការតទល់គ្នារវាង Ronaldo និង Messi ។ យ៉ាងណាមិញ លីគមួយនេះ ហាក់ធ្លាក់ប្រជាប្រិយភាពបន្ដិច ចាប់តាំងពី Ronaldo ចាកចេញពី Real Madrid ទៅ Juventus ក្នុងឆ្នាំ២០១៨ និង Messi ចាកចេញពី Barcelona ទៅ PSG នៅរដូវក្ដៅថ្មីៗនេះ។

លោក Jose Enrique
លោក Jose Enrique

លោក Jose Enrique បានប្រាប់ Stats Perform ដូច្នេះថា៖

Ronaldo មិននៅ Real Madrid ទៀតទេ ហើយ Messi ក៏មាននៅ ​Barcelona ដែរ។ ពេលខ្លះមនុស្សចង់មើលក្រុមណាមួយលេង ក៏ដោយសារតែអ្នកទាំងពីលេងនៅក្នុងក្រុមនោះ។ Barcelona និង Real Madrid  ជាក្រុមដែលធ្លាប់តែបំបាក់ក្រុមដទៃ លែងដូចពីមុនហើយ ប៉ុន្ដែខ្ញុំជឿជាក់លើ Real Madrid ច្រើនជាង ប្រសិនពួកគេកំពុងប្រឹងប្រែង។ ពិតណាស់ ចំណូលរបស់លីគនីមួយៗមិនដូចគ្នាទេ នៅ Premier League ទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩ ក៏ដោយ ក៏ពួកគេនៅតែខ្លាំង ជាក់ស្ដែងសូមក្រឡេកមើល Chelsea ដែលជាជើងឯក Champions League បានចំណាយលុយ១០០លានផោនទិញ Lukaku។ មិនត្រឹមតែ Premier League ប៉ុណ្ណោះទេ សូម្បីតែប្រាក់ខែកីឡាករនៅក្របខណ្ឌ Serie A ក៏ខ្ពស់ជាង La Liga ដែរ។ ដូច្នេះអ្នកមិនអាចប្រៀបធៀបគ្នាបានទេ នៅពេលនេះ៕

លោក Jose Enrique
 Ronaldo និង Messi 
 Ronaldo និង Messi 

ប្រភពas

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T