ក្រុមហ៊ុន Microsoft បិទបណ្ដាញសង្គមទំនាក់ទំនង LinkedIn របស់ខ្លួន នៅក្នុងប្រទេសចិន

//s9.kh1.co/27/27ff82b8911de8f34a57d7aabb268cbd60868868.jpg
បច្ចេកវិទ្យា

 ១៥-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បណ្ដាញសង្គម LinkedIn នឹងបើកដំណើរការគេហទំព័រការងារតែមួយគត់ ដែលមានឈ្មោះថា InJobs នៅចុងឆ្នាំនេះ។

បរទេស៖ ក្រុមហ៊ុន Microsoft កំពុងបិទបណ្ដាញសង្គមទំនាក់ទំនងរបស់ខ្លួន LinkedIn នៅប្រទេសចិន ដោយនិយាយថា ការត្រូវអនុលោមតាមរដ្ឋចិនក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ វាកើតឡើងបន្ទាប់ពីគេហទំព័របណ្ដាញការងារនេះ បានប្រឈមមុខនឹងសំណួរចំពោះការបិទប្រវត្តិរូបអ្នកកាសែតមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បណ្ដាញសង្គម LinkedIn នឹងបើកដំណើរការគេហទំព័រការងារតែមួយគត់ ដែលមានឈ្មោះថា InJobs នៅចុងឆ្នាំនេះ។ ប៉ុន្តែនេះនឹងមិនរាប់បញ្ចូល social feed ឬការអាចចែករំលែកឬបង្ហោះអត្ថបទទេ។

អនុប្រធានជានខ្ពស់របស់ LinkedIn លោក Mohak Shroff បានសរសេរនៅលើប្លុក (blog) ថា៖ «យើងកំពុងប្រឈមមុខនឹងមជ្ឈដ្ឋានប្រតិបត្តិការ ដែលមានការប្រកួតប្រជែងខ្លាំង និងតម្រូវការអនុលោមភាពកាន់តែច្រើននៅក្នុងប្រទេសចិន»។ ហើយក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ខណៈពេលដែលយើងនឹងបិទកំណែមូលដ្ឋានីយកម្មនៃ LinkedIn នៅប្រទេសចិន នៅចុងឆ្នាំនេះ យើងនឹងបន្តមានវត្តមានដ៏ខ្លាំងនៅក្នុងប្រទេសចិន ដើម្បីជំរុញយុទ្ធសាស្ត្រថ្មីរបស់យើង ហើយរីករាយក្នុងការបើកដំណើរការកម្មវិធី InJobs ថ្មីនៅចុងឆ្នាំនេះ»៕

បណ្ដាញសង្គមទំនាក់ទំនង LinkedIn
បណ្ដាញសង្គមទំនាក់ទំនង LinkedIn

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T