ស្ដាយជំនួស! លេចឮថា Barcelona ចង់ចែកផ្លូវជាមួយកីឡាករសំខាន់រូបនេះ

//s9.kh1.co/5b/5bd2d21729711e7f0fa48ad2c87849b6e0f42758.jpg
កីទ្បា

 ១៤-តុលា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែកផ្លូវជាមួយខ្សែបម្រើ Sergio Busquets។

អឺរ៉ុប៖ ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែកផ្លូវជាមួយខ្សែបម្រើ Sergio Busquets ដើម្បីបើកផ្លូវដល់ខ្សែបម្រើ Franck Kessie របស់ក្រុម AC Milan ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Busquets
Busquets

យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា ក្រុមយក្សអេស្ប៉ាញមួយនេះ ពិតជាចាប់អារម្មណ៍ខ្លាំងចំពោះការចុះហត្ថលេខាលើ Kessie ហើយពួកគេថែមទាំងបានត្រៀមខ្លួនចែកផ្លូវជាមួយ Busquets ដែលជាកម្លាំងស្នូលសំខាន់មួយរូបក្នុងក្រុម រយៈពេល១៤រដូវកាលកន្លងមកនេះ។

របាយការណ៍បន្ថែមថា Barca នៅតែជឿជាក់ថា ពួកគេនឹងអាចទទួលបានប្រាក់ច្រើន តាមរយៈការលក់ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះ ជាហេតុធ្វើឲ្យក្រុមពួកគេមានលទ្ធភាពបន្ថែម Kessie ។

Busquets
Busquets

គួរឲ្យដឹងដែរថា Kessie ដែលនៅសល់កុងត្រាជាមួយ AC Milan ដល់ចប់រដូវកាលនេះ ត្រូវគេនិយាយថា ជាគោលដៅធំសម្រាប់  Barca នាទីផ្សារដោះដូរខែមករាខាងមុខ ទោះបីក្លិបនេះកំពុងព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុក៏ដោយ។

Barca មិនមែនជាក្លិបតែមួយគត់ ដែលចាប់អារម្មណ៍ កីឡាករវ័យ២៤ឆ្នាំរូបនេះទេ ខណៈ Paris Saint-Germain, Tottenham Hotspur, Manchester United, Liverpool និង Chelsea ក៏ដូចគ្នា៕

Kessie 
Kessie 

ប្រភព sportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T