នៅតែល្អ! ចូលលេងប្រកួតដំបូងឲ្យ Barca ភ្លាម Aguero ទាត់ចូលភ្លែតគ្រាប់បាល់ស្អាតហួស (មានវីដេអូ)

//s9.kh1.co/ee/ee75fe3dd66fe573cf8ebc454f3d368969e2f9cb.jpg
កីទ្បា

 ១៤-តុលា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

Sergio Aguero រកបានគ្រាប់បាល់ទីមួយឲ្យ Barcelona

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Sergio Aguero បានទាត់បញ្ចូលទីមួយគ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងជាមួយ Barcelona នៃការប្រកួតមិត្តភាពសមជើងជាមួយក្លិប UE Cornellà ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Aguero
កីឡាករ Sergio Aguero

ជាការពិតណាស់ ចាប់តាំងពីចាកចេញពី Manchester City មកកាន់ Barcelona មក គឺ Aguero មិនទាន់បង្ហាញខ្លួនក្នុងការប្រកួតក្របខណ្ឌ La Liga និង Champions League បានម្តងនៅឡើយទេដោយសាររូបគេមានបញ្ហារបួសាច់ដុំ។ យ៉ាងណាក្តី នៅពេលនេះរូបគេបានត្រឡប់មកទីលានហ្វឹកហាត់វិញបានហើយ និង ត្រូវបានគេរំពឹងថាមានឈ្មោះចូលលេងការប្រកួតទល់នឹង Valencia នៅថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ។

កីឡាករ Sergio Aguero
កីឡាករ Sergio Aguero

អ្វីដែលអស្ចារ្យសម្រាប់កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ គឺ រូបគេនៅតែជាកីឡាករដែលមានសក្តានុពលដដែលទោះមានវ័យរៀងជ្រេ៣៣ឆ្នាំក៏ដោយ ជាក់ស្តែងការបង្ហាញខ្លួនលើកដំបូងជាមួយក្លិប គឺ អាចរកគ្រាប់បាល់បានតែម្តង។ ចង់ដឹងថាគ្រាប់បាល់របស់ Aguero ស្អាតយ៉ាងណាយើងទៅទស្សនាវីដេអូខាងក្រោម៖

វីដេអូហាយឡាយការប្រកួតរវាង Barcelona ទល់នឹង UE Cornellà
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T