គ្រាន់តែឮថា Neymar ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ Silva បានផ្ញើសារទាំងក្តុកក្តួលទៅវិញថា...

//s9.kh1.co/d2/d2ecffa6a3b9f684df9659f3be8e390bac262e75.jpg
កីទ្បា

 ១៤-តុលា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

Silva ប្រាប់ថាគាត់យល់អារម្មណ៍មួយនេះ បន្ទាប់ពីឮថា Neymar ចង់ចូលនិវត្តន៍ពីបាល់ទាត់

បរទេស៖ កីឡាករ Thiago Silva បានផ្ញើសារគាំទ្រ និងលើកទឹកចិត្តទៅកាន់ Neymar ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធ និងជាមិត្តរួមក្រុមនៅក្នុងក្រុមជម្រើសជាតិ ប្រស៊ីល របស់ខ្លួន, បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain រូបនេះបានរៀបរាប់ទាំងក្តុកក្តួល និងលើកឡើងថា “គាត់មិនដឹងទេ ថាតើគាត់នឹងអាចមានកម្លាំងចិត្តដើម្បីលេងបាល់ទាត់ដល់ណាទៀតទេ”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thiago Silva និង Neymar
Thiago Silva និង Neymar

ជាការពិតណាស់ Silva គឺមិត្តរួមក្រុមរបស់ Neymar នៅក្នុងក្រុមជម្រើសជាតិ ប្រេស៊ីល ហើយពួកគេក៏ធ្លាប់លេងជាមួយគ្នានៅ PSG ផងដែរ។ ក្នុងនាមជាខ្សែការពារកណ្តាលលំដាប់ពិភពលោកមួយរូប, Silva បាននិយាយថា គាត់អាចយល់ពីអារម្មណ៍របស់ Neymar ព្រោះថាគាត់ក៏ធ្លាប់ឆ្លងកាត់រឿងបែបនេះដែរ។

Thiago Silva
Thiago Silva

ទាក់ទងនឹងរឿងខាងលើ Silva បានរៀបរាប់យ៉ាងដូច្នេះថា៖

នៅក្នុងក្រុមជម្រើសជាតិ, ខ្ញុំធ្លាប់បានឆ្លងកាត់រឿងមួយចំនួន ដែលស្រដៀងទៅនឹង Neymar ផងដែរ, ជាពិសេសបន្ទាប់ពីការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ រួច។ ខ្ញុំធ្លាប់បានគេហៅថា ជាកូនក្មេងពូកែរំអួយ, កីឡាករអន់ៗ និងមនុស្សខ្សោយស្មារតីជាដើម។ ទាំងនេះជាគឺជារឿងដែលឈឺចាប់បំផុត ទាំងដែលខ្ញុំមិនមែនជាមនុស្សបែបនឹងផង។ ខ្ញុំសង្ឃឹមថា គាត់នឹងមិនបោះបង់ភាពសុខស្រួលរបស់គាត់ទេ, ម្យ៉ាងទៀតគាត់ក៏នឹងនៅតែបន្តលេងបាល់ទាត់ជាដរាប។ គាត់ជាក្មេងម្នាក់ដ៏អស្ចារ្យ ហើយនៅពេលដែលគាត់សប្បាយចិត្ត នោះអ្វីៗនឹងរលូនតាមអ្វីដែលគាត់ចង់បាន៕

  កីឡាករ Thiago Silva

ប្រភព Goal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T