កម្ពុជា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា កីឡាករ កែវ សុខផេង បានបង្ហោះសារលើកទឹកចិត្តទៅកាន់កីឡាករប្រាំមួយនៅក្នុងក្រុមជម្រើសជាតិដែលកំពុងសម្រាកព្យាបាលមេរោគកូវីដ-១៩នៅក្នុងសណ្ឋាគារមួយកន្លែងនាប្រទេសបារ៉ែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មុននេះបន្តិច មន្រ្តីដឹកនាំក្រុមជម្រើសជាតិកម្ពុជា លោក ឈូក ពិសិដ្ឋ បានបញ្ជាក់យ៉ាងច្បាស់ៗថា កីឡាករប្រាំមួយរបស់ក្រុមជម្រើសជាតិកម្ពុជាដែលរួមមាន ចាន់ វឌ្ឍនាកាកែវ សុខសិលាគួច សុគម្ភៈ សឿយវិសាល សារ៉េត គ្រីយ៉ា និង អ៊ាន ពិសី មានវិជ្ជមានកូវីដ-១៩ ខណៈ អ្នកទាំងប្រាំមួយមានសភាពមិនធ្ងន់ធ្ងរនោះទេដោយសារតែបានចាក់វ៉ាក់សាំងរហូតដល់ទៅបីដងរួចទៅហើយ។

សុខផេង បាននិយាយថា៖
បេសកម្មបាល់ទាត់ក្រុមជម្រើសជាតិឥឡូវមិនងាយស្រួលទេ បង ប្អូនអើយ ជាពិសេសគឺចេញទៅក្រៅប្រទេសនេះតែម្តង ពួកយើងប្រឈមនិង ការឆ្លងខ្លាំងណាស់ ពួកយើងខិតខំការពារខ្លាំងណាស់ដែរ ប៉ុន្តែកិច្ចមិនផុត ហឹម... ហើយពេលនេះ កីឡាកររបស់យើងទាំង៦នាក់ ត្រូវបានវិជ្ជមានកូវីដ១៩។ ជូនពរឱ្យកីឡាករដែលវិជ្ជមានកូវីដ ឆាប់ជាសះស្បើយ និង ត្រលប់មកមាតុភូមិដោយសុវត្ថិភាព។ សូមបងប្អូនកំភ្លេច ៣ការពារ៣កុំផង៕
