លោក Keane បង្ហើបថាតារាជួរមុខរបស់ Man City រូបនេះបានឈ្លោះប្រកែកគ្នាជាមួយ Pep

//s9.kh1.co/83/83e6f94b47c58aaf9b9db5079dc20324305bda84.jpg
កីទ្បា

 ១៤-តុលា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

លោក Keane ថាម្នាក់នេះអាចនឹងរឿងទាស់ទែងជាមួយ Pep

អង់គ្លេស៖ លោក Roy Keane បានចេញមុខនិយាយថា ខ្សែប្រយុទ្ធ Raheem Sterling អាចនឹងមានរឿងឈ្លោះប្រកែកគ្នាជាមួយ លោកគ្រូបង្វឹក Pep Gaurdiola នៃក្លិប Manchester City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

Sterling កំពុងលេចឮពាក្យចចាមអារ៉ាមថាគេអាចនឹងចាកចេញពីទឹកដី Etihad ខណៈក្លិប Barcelona កំពុងចាប់អារម្មណ៍ចង់ទិញយកបន្ទាប់ពីឮថាកុងត្រារបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Raheem Sterling និងលោក Pep Guardiola
ខ្សែប្រយុទ្ធ Raheem Sterling និងលោក Pep Guardiola

យ៉ាងណាមិញ នៅរដូវកាលនេះ លោក Pep មិនសូវដាក់ឲ្យ Sterling ចូលលេងបានទៀងទាត់ដូចមុនទេ ហើយគេលេងបាន៩០នាទីពេញ តែក្នុងប្រកួតទល់នឹង Southampton ប៉ុណ្ណោះដែលធ្វើឲ្យលេចឮពាក្យចចាមអារ៉ាមថា ទំនាក់ទំនង Pep និង Sterling អាចនឹងមិនសូវល្អ។

ខ្សែប្រយុទ្ធ Raheem Sterling និងលោក Pep Guardiola
ខ្សែប្រយុទ្ធ Raheem Sterling និងលោក Pep Guardiola

ជាងនេះទៅទៀត លោក Pep ក៏បានទិញយកខ្សែបម្រើ Jack Grealish ពី Aston Villa មកផងដែរដែលធ្វើឲ្យឱកាសនៃការបង្ហាញខ្លួនរបស់ Raheem Sterling មិនបានច្រើនដូចមុន។

ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

ដោយឡែក លោក Roy Keane បានបង្ហើបថា Sterling ខកខានមិនបានចូលលេងទៀងទាត់ដូចមុនក៏ដោយសារគេមានរឿងជាមួយ Pep ៖

គេប្រាកដជាមានរឿងឈ្លោះប្រកែកគ្នាជាមួយ Pep ហើយ។ វាអាចនឹងមានរឿងកើតឡើងនៅទីនោះ បន្ទាប់មកក្លិបក៏បានទិញយក Grealish ។ ប៉ុន្តែគេនៅសល់ពេលច្រើនទៀតខណៈដែលគេត្រូវធ្វើការរួមជាមួយអ្នកចាត់ការដ៏ឆ្នើមនិងក្លិបដ៏ធំ ដើម្បីប្រជែងយកពាន។ គេគ្រាន់តែផ្ដោតសមាធិលើការប្រកួតទៅ ហើយគ្រប់យ៉ាងនឹងល្អប្រសើរព្រោះគេជាកីឡាករដែលមានគុណភាព។

លោក Roy Keane 
លោក Roy Keane
លោក Roy Keane

ប្រភព mirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T