កម្ពុជា៖ ពិតណាស់ យោងតាមការឲ្យដឹងពីក្រុមការងារសហព័ន្ធកីឡាករបាល់ទាត់កម្ពុជា កាលពីព្រឹកមិញនេះ បានឲ្យដឹងថា កីឡាករជម្រើសជាតិកម្ពុជាតិចំនួន៦ បានឆ្លងជំងឺកូវីដ-១៩ ខណៈពេលកំពុងបំពេញភារៈកិច្ចនៅប្រទេសបារ៉ែន។ អ្នកទាំង៦រូបរួមមាន ចាន់ វឌ្ឍនាកា, កែវ សុខសិលា, គួច សុគម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង អ៊ាន ពិសី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ នៅមុននេះបន្ដិចដែរ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនេះ ក៏ដូចជាអ្នកគាំទ្រ និងបានរៀបរាប់ពីស្ថានភាពជំងឺ យ៉ាងដូច្នេះថា៖
ជាដំបូង ខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ មន្រ្តីសហព័ន្ធបាល់ទាត់កម្ពុជាដែលស្វះស្វែងជួយសម្រួល និង យកចិត្តទុក្ខដាក់ព្យាបាលយើងនៅទីនេះ និង អរគុណដល់បងប្អូន អ៊ុំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះពួកយើងកំពុងតែមានសុខភាពល្អឡើងវិញ ដោយសារមានការយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យនៅទីនេះ ២៤ម៉ោងលើ២៤ម៉ោង ខ្ញុំនឹងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ សូមបងប្អូន អ៊ុំ ពូមីង យាយតា ទាំងអស់បន្តអនុវត្តន៍នៅវិធានការណ៍៣កុំ៣ការពារអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
