លោកតាម្នាក់នេះ គឺជាមនុស្សចាស់ជាងគេ ដែលមានសំណាងបានធ្វើដំណើរទៅទីអវកាស

//s9.kh1.co/37/37ec51285775236c0065b4db5f7b9860a259aa44.jpg
បច្ចេកវិទ្យា

 ១៤-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកតាបានធ្វើដំណើរទៅទីអវកាស ជាមួយគ្នា៣នាក់ទៀត។

បរទេស៖ លោកតា William Shatner អាយុ៩០ឆ្នាំដែលទទួលបានភាពល្បីល្បាញក្នុងការសម្ដែងជាតួ Captain Kirk នៅក្នុងខ្សែភាពយន្ត Star Trek ទើបតែបានធ្វើដំណើរទៅកាន់ទីអវកាស ដែលធ្វើឲ្យលោកតា Shatner ក្លាយជាមនុស្សដ៏មានវ័យចំណាស់បំផុត ដែលបានធ្វើដំណើរទៅក្នុងលំហ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Shatner បានហោះឡើងនៅលើយាន New Shepard ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនរ៉ុក្កែត Blue Origin របស់មហាសេដ្ឋី Jeff Bezos ហើយជាយានតែមួយដែលបានដឹកលោក Bezos ដោយផ្ទាល់ទៅកាន់លំហផងដែរ កាលពីរដូវក្ដៅ។ លោក Bezos ដែលជាហ្វេនគាំទ្រខ្សែភាពយន្ត Star Trek ជាយូរមកហើយ បានអញ្ជើញលោកតា Shatner សម្រាប់ការហោះក្នុងនាមជាភ្ញៀវដែលបានរៀបចំជាក្រុម។

លោកតាបានធ្វើដំណើរទៅទីអវកាស ជាមួយគ្នា៣នាក់ទៀត។ ការធ្វើដំណើររបស់ពួកគាត់មិនដូចគ្នានឹងកាសម្ដែងរបស់លោកតា Shatner នោះទេ។ ការហោះហើររបស់យាន New Shepard មានរយៈពេល១០នាទី រាប់ចាប់តាំងពីការហោះឡើងរហូតដល់ការចុះចតវិញ ហើយវាបានផ្ដល់ឲ្យអ្នកដំណើរនូវដែនទំនាញទាបរយៈពេល៣នាទី៕

លោកតា William Shatner
លោកតា William Shatner
លោកតា William Shatner ជាមួយគ្នា៣នាក់ទៀត
លោកតា William Shatner ជាមួយគ្នា៣នាក់ទៀត

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T