ម៉េចចឹង? ជើងចាស់ Leboeuf ដាក់ឱ្យចំៗថា ក្លិបកំពូលនៅ PL មួយនេះកុំរំពឹងថាអាចឈ្នះ UCL នៅរដូវកាលនេះបានឱ្យសោះ

//s9.kh1.co/e2/e27931bdfdcee143e1bc813162c9dbacba7fb770.jpg
កីទ្បា

 ១៤-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ជើងចាស់ Leboeuf ដាក់ឱ្យចំៗថា Chelsea កុំរំពឹងថាអាចឈ្នះ UCL នៅរដូវកាលនេះបានឱ្យសោះ

បរទេស៖ លោក Frank Leboeuf បានធ្វើការព្រមានទៅកាន់ក្រុម Chelsea ថា វាមិនប្រាកដនោះទេ ហើយវាក៏មិនអាចទៅរួចដែរ ដែលពួកគេនឹងអាចឈ្នះពានរង្វាន់ Champions League នៅរដូវកាលនេះបានជាថ្មីម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Frank Leboeuf 
  លោក Frank Leboeuf 

គួររម្លឹកថា លោក Thomas Tuchel បានដឹកនាំឱ្យក្រុម Chelsea ឱ្យឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន បន្ទាប់ពីបានបំបាក់ក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០។

កីឡាកររបស់ Chelsea
កីឡាកររបស់ Chelsea

យ៉ាងណាមិញ នៅក្នុងរដូវកាលនេះក្រុម តោខៀវ នៅតែចាប់ផ្តើមការប្រកួតបានល្អ ទាំងនៅ Premier League និង UCL, ជាពិសេសឥឡូវនេះពួកគេក៏កំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌលីគកំពូលរបស់ អង់គ្លេស ផងដែរ, ប៉ុន្តែទោះបីជាបែបនេះក្តី ក៏លោក Leboeuf នៅតែមិនសាទរដែរ ហើយលោកបានអះអាងថា ឱកាសក្នុងការឈ្នះពាន UCL របស់ Chelsea រដូវកាលនេះគឺមិនអាចទៅរួចនោះទេ។

  លោក Frank Leboeuf 
  លោក Frank Leboeuf 

ថ្លែងប្រាប់គេហទំព័រ Ladbrokes អតីតខ្សែការពារលោក Leboeuf បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

Champions League គឺជាការប្រកួតប្រជែងមួយដែលមិនមានភាពទៀងទាត់ឡើយ ហើយមានតែក្រុម Real Madrid មួយប៉ុណ្ណោះដែលអាចឈ្នះពានមួយនេះបាន ៣ ដងជាប់ៗគ្នា, ខ្ញុំគឺស្រឡាញ់ Chelsea ហើយខ្ញុំចង់ពួកគេឈ្នះ ២ ដងជាប់គ្នា ប៉ុន្តែវាគឺមិនអាចទៅរួចទេ។ Chelsea បានឈ្នះវានៅរដូវកាលមុន ហើយប្រសិនបើពួកគេអាចឈ្នះម្តងទៀតវាគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់ ប៉ុន្តែយ៉ាងណាគឺវាមិនអាចទេ៕

  លោក Frank Leboeuf 

ប្រភព Metro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T