អឺរ៉ុប៖ ខ្សែការពារកណ្ដាល Antonio Rudiger របស់ក្រុមតោខៀវ Chelsea ត្រូវគេរាយការណ៍ថា បានក្លាយជាគោដៅផ្ទេរយកសំខាន់ជាងគេបំផុត សម្រាប់ក្រុមអធិរាជស Real Madrid នាទីផ្សារដោះដូរកីឡាករខែមករា ខាងមុខនេះ។

Rudiger 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងផុតកុងត្រាជាមួយក្រុម Chelsea នៅរដូវក្ដៅឆ្នាំក្រោយ បន្ទាប់ពីរូបគេបានច្រានចោលសំណើផ្ដល់ជូនកិច្ចសន្យាថ្មី ដែលផ្ដល់ថ្លៃឈ្នួលប្រមាណ ១២៥,០០០ផោន (ឬប្រមាណ១៧ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍។

Rudiger 

ដូច្នេះហើយ Real Madrid បានកំណត់យក ​Rudiger ជាកីឡាករចំណូលថ្មីដ៏មានអាទិភាពបំផុត នាឆ្នាំទីផ្សារដោះដូរខែមករា ឆ្នាំក្រោយនេះ ដោយសារជឿជាក់ថារូបគេមានសមត្ថភាព អាចបំពេញចន្លោះប្រហោង ក្រោយការចាកចេញរបស់ Segio Ramos ទៅកាន់ក្លិប PSG និង Raphael Varane ទៅកាន់ក្លិប Manchester United៕

ប្រភព៖: dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]