មិនចុះចាញ់! R.Madrid នឹងដាក់សំណើទៅតារាឆ្នើម Man UTD រូបនេះ ជាមួយការផ្ដល់ជូនប្រាក់ឈ្នួល ១៥លាន ក្នុងមួយរដូវកាល

//s9.kh1.co/8b/8b5ad88558edb94c4247c77633378e4bb938ea4b.jpg
កីទ្បា

 ១៤-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

R.Madrid នឹងដាក់សំណើទៅតារាឆ្នើម Man UTD រូបនេះ ជាមួយការផ្ដល់ជូនប្រាក់ឈ្នួល ១៥លាន ក្នុងមួយរដូវកាល.

អឺរ៉ុប៖ ក្លិបអធិរាជស Real Madrid ត្រូវគេរាយការណ៍ថា នឹងដាក់សំណើដើម្បីនាំយក Paul Pogba ពីក្លិបបិសាចក្រហម​ Manchester Unted។ ក្លិបយក្សអេស្ប៉ាញនេះ រំពឹងក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបារាំង ដោយឥតមានតម្លៃខ្លួននៅរដូវកាលក្រោយ គឺនៅពេលរូបគេផុតកុងត្រានៅទឹកដី Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba 
Pogba 

ពិតណាស់ Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាឆ្នើម Pogba ជាយូរមកហើយ​ តែទោះជាយ៉ាងណា ពួកគេមិនដែលជោគជ័យ ក្នុងការនាំយកខ្សែបម្រើរូបនេះមកកាន់ទឹកដីអេស្ប៉ាញទេ។

Pogba 
Pogba 

សារព័ត៌មាន AS អះអាងថា Real Madrid មិនមានបំណងទិញយកខ្សែបម្រើរូបនេះ នាទីផ្សារដោះដូរកីឡាករខែមករាខាងមុខឡើយ ដោយគ្រាន់តែចង់ផ្ដល់ជូនកិច្ចសន្យាទុកជាមុនសិនប៉ុណ្ណោះ។ ប៉ុន្ដែទនឹ្ទមនឹងនេះ ពួកគេក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ជូនប្រាក់ឈ្នួលចំនួន ១៥លានផោន (ឬប្រមាណ១៧លានដុល្លារ) ក្នុងមួយរដូវកាល ដល់ Pogba។

គួររម្លឹកថា Pogba ក៏ធ្លាប់បានបង្ហាញពីបំណងចង់លេងឲ្យក្លិបនៅលីគ La Liga នេះផងដែរ៕

ប្រភព sportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T