អឺរ៉ុប៖ ខ្សែការពារក្រុមជម្រើសជាតិបារាំង និង Bayern Munich កីឡាករ Lucas Hernandez ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៦ខែពីបទមិនគោរពបទបញ្ជាកាលពីឆ្នាំ ២០១៧ ។

  កីឡាករ Lucas Hernandez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Hernandez ដែលមានវ័យ២៥ឆ្នាំ ត្រូវបានចាប់ខ្លួនម្តងហើយកាលពីខែកុម្ភៈឆ្នាំ ២០១៧ កន្លងទៅបន្ទាប់ពី មិត្តស្រីរបស់គេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយភាគីទាំងពីរមានជម្លោះជាមួយគ្នា។

 កីឡាករ Lucas Hernandez

យ៉ាងណាក្តី ប៉ុន្មានខែក្រោយមកទៀត អ្នកទាំងពីរក៏បានទៅវិស្សមកាលជាមួយគ្នាដែលធ្វើឲ្យ Hernandez ត្រូវបានគេឃុំខ្លួននៅឯអាកាសយានដ្ឋានទីក្រុងម៉ាឌ្រីដនៅពេលពួកគេត្រឡប់មកវិញ ខណៈ មិត្តស្រីរបស់គេមិនត្រូវបានគេឃុំខ្លួនឡើយ។ នៅក្នុងខែធ្នូឆ្នាំ ២០១៩ ពេលនោះ Hernandez ជា កីឡាកររបស់ Atletico Madrid ជាថ្មីម្តងទៀតត្រូវបានតុលាការទីក្រុងម៉ាឌ្រីតកាត់ទោសឱ្យជាប់ពន្ធាការចំនួន៦ខែ។

  កីឡាករ Lucas Hernandez

ទន្ទឹមគ្នានេះផងដែរ ដោយសារនេះមិនមែនជាបទល្មើសដំបូងរបស់ Hernandez ដូច្នេះតម្រូវឲ្យរូបគេត្រូវតែជាប់ពន្ធនាគារ ហើយ រូបគេនឹងត្រូវបង្ហាញខ្លួននៅមុខតុលាការនៅថ្ងៃទី១៩ ខែតុលា ខាងមុខនេះ និង មានពេលវេលា១០ថ្ងៃដើម្បីដាក់ពាក្យតវ៉ា៕

ប្រភព៖: marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]