អង់គ្លេស៖ លោក Glen Johnson បាននិយាយថាលោកមិនភ្ញាក់ផ្អើលទេបើសិនក្លិបតោខៀវ Chelsea ទិញយកខ្សែប្រយុទ្ធ Tammy Abraham ត្រឡប់មកវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Abraham បានចាកចេញពីទឹកដី Stamford Bridge និងផ្ទេរទៅក្លិប Roma នៅឯប្រទេសអ៊ីតាលី បន្ទាប់ពីលោកគ្រូ Jose Mourinho បានទូរស័ព្ទមកបញ្ចុះបញ្ចូលគេដោយមកទល់ពេលនេះគេរកបាន៤គ្រាប់ហើយឲ្យ Roma ក្នុងការបង្ហាញខ្លួនចំនួន១០លើក។

Abraham ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Chelsea និងបានចូលលេងនៅឈុតយុវជននាឆ្នាំ២០១៦ និងរកបាន៣០គ្រាប់ក្នុងការបង្ហាញខ្លួន៨២ប្រកួត។

លោក Johnson ឯណេះវិញគិតថាមិនយូរមិនឆាប់ទេបើសិន Abraham នៅតែបន្តរកគ្រាប់បាល់បានជារឿយៗបែបនេះ Chelsea ប្រាកដជាទិញយកគេមកវិញមិនខាន៖
គេអាចស៊ុតបញ្ចូលទីបាននិងកំពុងរីករាយជាមួយការលេងបាល់ ហើយគេមើលទៅជាកីឡាករដែលអាចផ្ដល់អ្វីច្រើនដល់ក្រុម។ ហើយវាជារឿងធម្មតាទេដែលក្លិនបធំៗចង់បានខ្សែប្រយុទ្ធដែលឧស្សាហ៍ស៊ុតបញ្ចូលទី។ Chelsea បានបង្ហាញឲ្យឃើញកាលពីមុន ថាពួកគេអាចទិញយកអតីតកីឡាករមកវិញដោយមិនចេះខ្មាសក្នុងតម្លៃខ្លួនខ្ពស់ជាងកាលលក់ទៅទៀត។ បើសិនគេបន្តស៊ុតបញ្ចូលទី ខ្ញុំគិតថាក្លិបនឹងចាប់អារម្មណ៍គេ។ ខ្ញុំប្រាកដចិត្តថាគេនឹងត្រឡប់មកវិញនិងស៊ុតបញ្ចូលទីឲ្យក្លិប ហើយគេនឹងត្រូវកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស ទៅលេងនៅបាល់ទាត់ពិភពលោកឆ្នាំ២០២២ទៀតផង។

ប្រភព៖ metro