រយៈពេល១សប្តាហ៍បូករួមទាំងបុណ្យភ្ជុំបិណ្ឌ កម្ពុជាមានភ្ញៀវមកកម្សាន្តជាង ៩០ម៉ឺននាក់

//s9.kh1.co/91/916d8a723f5ca505e6402d4a34cdb94bbade7600.jpg
សង្គម

 ១៣-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងរយៈពេលតែ១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០២១នេះ នៅក្នុងប្រទេសកម្ពុជា មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់។

រដ្ឋមន្ត្រីទេសចរណ៍៖ ក្នុងរយៈពេល១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុង២៥ខេត្ក្តក្រុង មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន ឱ្យដឹងថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។

ដោយឡែកសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ (កើនឡើងប្រមាណ១១០,៩៦% ធៀបនឹងចុងសប្តាហ៍កន្លងមក) ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់។

គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន៖

ខេត្តកំពត មានចំនួន១៤០,១៦៨នាក់

ខេត្តកែប មាន១១១,៨៤០នាក់

ខេត្តព្រះសីហនុ មានចំនួន៩៨,២២៩នាក់

ខេត្តពោធិ៍សាត់ មានចំនួន៧៩,៦៧៨នាក់

ខេត្តកំពង់ចាម មានចំនួន៦៥,៦៣៩,នាក់

ខេត្តបាត់ដំបង មានចំនួន៥៤,៩៦៩ នាក់

ខេត្តកំពង់កំពង់ស្ពឺ មានចំនួន៤៨,១៤៨នាក់

ខេត្តសៀមរាប មានចំនួន៤៤,១៥៧នាក់

ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា ជាការកត់សម្គាល់រួមមាន៖

ចំនួនភ្ញៀវទេសចរជាង ៩០ម៉ឺននាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

លំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានា បានប្រមើលមើលពីកាលានុវត្តភាពនៃវិស័យទេសចរណ៍ និងបានកំពុងត្រៀមខ្លួន ក៏ដូចជាកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។

ទោះបីចំនួនភ្ញៀវមានសន្ទុះខ្លាំងក្នុងរយៈពេលមួយសប្តាហ៍នេះ ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ១៩ មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងខ្លះ ដូចជាការកកកុញមនុស្សច្រើននៅតាមគោលដៅមួយចំនួន ប៉ុន្តែរដ្ឋបាលមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយបញ្ហាបានទាន់សភាពការណ៍៕

សូមចូលអានសេចក្តីលម្អិត​ និងរូបភាពខាងក្រោម៖

សេខក្តីលម្អិត
សេខក្តីលម្អិត
ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃបុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តថ្ងៃបុណ្យភ្ជុំបិណ្ឌ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T