អឺរ៉ុប៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Atletico Madrid កីឡាករ Joao Felix បានបង្ហើបប្រាប់សារព័ត៌មាន TNT Sports ត្រង់ៗថា រូបគេមានក្ដីស្រមៃចង់លេងចាប់ដៃគូជាមួយ Neymar នៅថ្ងៃណាមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយកាល់រូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ថា៖
ប្រសិនបើខ្ញុំអាចលេងចាប់ដៃគូជាមួយ Neymar ? ពិតណាស់ ខ្ញុំគ្មានការស្ទាក់ស្ទើរអ្វីឡើយ។ ខ្ញុំគិតថា យើងនឹងអាចក្លាយជាដៃគូរប្រយុទ្ធដ៏មុតស្រួច។ យើងមិនទាន់ដឹងទេ ពីព្រោះពួកយើងអាចលេងសហការគ្នាមិនបានល្អនៅលើទីលានក៏ថាបាន ប៉ុន្ដែខ្ញុំគិតថា យើងនឹងអាចបង្កើតភាពជាដៃគូដ៏ល្អបំផុត។

Felix ដែលបច្ចុប្បន្នកំពុងលេងក្នុងក្រុមតែមួយ ជាតារាឆ្នើមសញ្ជាតិបារាំង Antonie Griezmann បានបន្ដថា៖
ខ្ញុំបានបង្កើតក្រុមល្អមួយ ជាមួយអ្នករាល់គ្នា។ ជាក់ស្ដែង ខ្ញុំអាចលេងចាប់ដៃគូជាមួយ Griezmann បាន ហើយលោក Simeone បាននិយាយរួចហើយថា យើងលេងចុះសម្រុងនឹងគ្នា៕

ប្រភព៖ besoccer