ម៉ោងពេលសំខាន់ៗ សម្រាប់សរីរាង្គផ្សេងៗធ្វើការជួយឲ្យសុខភាពល្អ!

//s9.kh1.co/33/33b7566869aeadc4d02f845f8b3d3c4a07b2782a.jpg
យល់ដឹង

 ១៣-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

នាឡិការាងកាយរបស់ក្បួនចិនបុរាណមានកាលវិភាគ​ដ៏តឹងរ៉ឹង​ក្នុងការ​ថែ​ទាំរាងកាយ និងគ្រប់គ្រងសរីរាង្គផ្សេងៗនៅក្នុងខ្លួនយើងតាមពេលវេលាជាក់លាក់ទាំងពេលថ្ងៃ និង​ពេល​យប់។

នាឡិការាងកាយរបស់ក្បួនចិនបុរាណមានកាលវិភាគ​ដ៏តឹងរ៉ឹង​ក្នុងការ​ថែ​ទាំរាងកាយ និងគ្រប់គ្រងសរីរាង្គផ្សេងៗនៅក្នុងខ្លួនយើងតាមពេលវេលាជាក់លាក់ទាំងពេលថ្ងៃ និង​ពេល​យប់។ តើនាឡិការាងកាយតាមក្បួនចិនបុរាណប្រាប់យើងពីអ្វីខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកគ្រូ Jessica Maynard គ្រូពេទ្យជំនាញខាងចាក់ម្ជុលវិទ្យាសាស្ត្រដែលទទួលបានអាជ្ញាប័ណ្ណ បំរើការនៅគ្លីនិក Northwestern Health Sciences University’s Bloomington បានលើកឡើងថា “តាមក្បូនថ្នាំចិនបុរាណប្រព័ន្ធសរីរាង្គក្នុងរាងកាយទាំង ១២ របស់យើង​មាន​ពេលវេលាដំណើរការ​បាន​ល្អបំផុតខុសៗគ្នាក្នុងរយៈពេល ២៤ ម៉ោង។”

ខាងក្រោមជាពេលវេលាដែលសរីរាង្គនីមួយៗក្នុងរាងកាយយើងដំណើរការបាន​ល្អបំផុត៖

១. ម៉ោង ៣– ៥ ភ្លឺ៖ សួត

វេលានេះ ជាពេលដែលសួតបន្សាបជាតិពុល។ សួតមាននាទីគ្រប់គ្រង​ប្រព័ន្ធ​ផ្លូវដង្ហើម និងថែរក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់យើងឱ្យមានសុខភាពល្អ។ ម៉ោង ៤–៥ ភ្លឺជាពេលវេលាហាត់ប្រាណដ៏ល្អបំផុត។

២. ម៉ោង ៥– ៧ ព្រឹក៖ ពោះវៀនធំ

សម្រាប់​ម៉ោង​នេះ ជាពេលដែលយើងត្រូវក្រោកពីគេងដើម្បីឱ្យពោះវៀនធំបញ្ចេញកាកសំណល់។ ​យើងអាច​ញុំា​ទឹក​ក្តៅ​ឧណ្ហៗមួយកែវ បន្ទាប់ពីក្រោកពីគេងដើម្បី​ជួយ​​ពោះវៀន​ធំក្នុងដំណើរ​ការសម្អាតពោះវៀន។

៣. ម៉ោង ៧– ៩ ព្រឹក៖ ក្រពះ

យើងគួរញុំាអាហារដំបូងសម្រាប់​ថ្ងៃថ្មីនៅពេលនេះដើម្បីឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អ និង​ការពារបញ្ហាក្រពះពោះវៀន ដូចជាការពិបាករំលាយអាហារ ក្រហាយទ្រូង ឬ​បញ្ហាទល់លាមក។

ចង់ដឹងពីបញ្ជាប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៤. ម៉ោង ៩– ១១ ព្រឹក៖ អណ្តើក

អណ្តើកបំប្លែងអាហារទៅជាសារធាតុចិញ្ចឹម និងថាមពលសម្រាប់រាងកាយរបស់យើង។ ម៉ោង​នេះ គឺ​ជាពេលវេលាដ៏ល្អសម្រាប់បញ្ចប់ការបំប្លែងអាហារ ព្រោះ​វាអនុញ្ញាតឱ្យយើងប្រើថាមពលផ្លូវចិត្ត និង​ផ្តោតអារម្មណ៍បានល្អ។

៥. ម៉ោង ១១ ព្រឹក– ១ រសៀល៖ បេះដូង

បេះដូងគ្រប់គ្រងចរន្តឈាម និងអារម្មណ៍របស់យើង ដូច្នេះនៅពេលដែល​បេះ​ដូងធ្វើការលើសកម្រិត យើងអាចមានអារម្មណ៍តានតឹង។ ម៉ោង​នេះជាពេលវេលាដែលយើងត្រូវញុំាអាហារថ្ងៃត្រង់ និងសម្រាក​លំហែរអារម្មណ៍។

៦. ម៉ោង ១–៣ រសៀល៖ ពោះវៀនតូច

ម៉ោងនេះ ជាពេលដែលពោះរៀនតូចដំណើរការ និងស្រូបយកសារធាតុចិញ្ចឹមពីអាហារថ្ងៃត្រង់ដែលយើងញុំា ហើយបំប្លែង​ទៅជាថាមពល។ វាក៏ជារយៈពេលដែលរាងកាយចាប់ផ្តើមអស់កម្លាំងដែរ។ យើងអាច​គេងថ្ងៃមួយភ្លែតក្នុងអំឡុងពេលនេះដើម្បីបញ្ចូលថាមពលឡើងវិញ។

៧. ម៉ោង ៣ រសៀល–៥ ល្ងាច៖ ប្លោកនោម

ការញុំាទឹកច្រើនក្នុងរយៈពេលនេះអាចជួយដល់ដំណើរការបន្សាបជាតិ​ពុល​ពីប្លោកនោម ព្រោះ​វា​ជា​ពេល​វេលាដែលប្លោកនោមបញ្ចេញកាកសំណល់ទៅក្នុងតម្រងនោម។

៨. ម៉ោង ៥–៧ ល្ងាច៖ តម្រង់នោម

តម្រងនោមមាននាទីច្រោះឈាម និងគ្រប់គ្រងអ័រម៉ូន។ ប្រសិនបើយើងមានអារម្មណ៍​ថា​អស់​កម្លាំង​ខ្លាំង ឈឺខ្នង ឬធ្លាក់ចំណង់ផ្លូវភេទ យើងអាចខ្សោយក្រពេញលើតម្រង់នោម។ យើងគួរតែ​ឆ្លៀត​​ពេល​នេះធ្វើលំហាត់ប្រាណដែលមានកម្រិតស្រាលៗ និងធ្វើលំហាត់​ប្រាណ​ដែល​មាន​កម្រិត​ធ្ងន់​នៅ​ពេលព្រឹក។

៩. ម៉ោង ៧–៩ យប់៖ ស្រោមបេះដូង

ស្រោមបេះដូងមានតួនាទីការពារបេះដូង សរសៃឈាមបេះដូង និងការពារ​បេះដូងប្រឆាំងនឹងភាពតានតឹងខាងក្រៅ និងការផ្លាស់ប្តូរអារម្មណ៍។ នៅពេលសរីរាង្គនេះអតុល្យភាព យើងអាចឆាប់តានតឹង និងភ័យ។ នេះគឺជាពេល​វេលាដ៏ល្អសម្រាប់សម្រាក និងថែរក្សាសុខភាព។ យើងអាចធ្វើសមាធិ អានសៀវភៅ ឬត្រាំទឹកក្តៅឧណ្ហៗជាដើម។

១០. ម៉ោង ៩–១១ យប់៖ ប្រព័ន្ធសរីរាង្គទាំង ៣

ម៉ោងនេះ ជាពេលវេលាដែលរាងកាយត្រូវការសម្រាកដើម្បីអនុញ្ញាតឱ្យប្រព័ន្ធសរីរាង្គទាំង ៣ ដំណើរ​ការ​ប្រកប​ដោយប្រសិទ្ធភាព។ ប្រព័ន្ធសរីរាង្គទាំង ៣ មាននាទី​គ្រប់គ្រង​ដំណើរការ​បំប្លែងអាហារ​របស់​រាងកាយដោយចែកចាយថាមពល និងសារធាតុរាវដល់រាងកាយ។ ។ ប្រព័ន្ធសរីរាង្គទាំង ៣ មាន​ប្រព័ន្ធ​សរីរាង្គខាងលើ (បេះដូង ស្រោមបេះដូង និងសួត) ប្រព័ន្ធសរីរាង្គកណ្ដាល (ក្រពះ អណ្តើក និង​ថង់ទឹកប្រមាត់) និងប្រព័ន្ធសរីរាង្គក្រោម (តម្រងនោម ប្លោកនោម ពោះវៀនតូច ពោះរៀនធំ និង​ថ្លើម) ។ នៅពេលដែល​សរីរាង្គ​ទាំងនេះមាន​អតុល្យភាព ថាមពលក្នុងរាយកាយយើងត្រូវបានរារាំង ហើយ​បណ្តាល​​ឱ្យយើងហើមកូនកណ្តុរ មានបញ្ហាក្នុងការរំលាយអាហារ អស់កម្លាំង និងរលាករ៉ាំរ៉ៃ។

១១. ម៉ោង ១១ យប់–១ ភ្លឺ៖ ថង់ទឹកប្រមាត់

ថង់ទឹកប្រមាត់គ្រប់គ្រងការជួសជុល និងបង្កើតកោសិកាថ្មីនៅក្នុងរាងកាយ។ វាក៏បញ្ចេញទឹកប្រមាត់​សម្រាប់ការរំលាយអាហារពេញមួយថ្ងៃដែរ។ ប្រសិនបើយើងញ៉ាំច្រើនជ្រុលមុនពេលចូលគេង ថង់​ទឹក​ប្រមាត់អាចនឹងធ្វើ​ការខ្លាំងដើម្បីរំលាយអាហារ។ ដូច្នេះយើងត្រូវញុំាអាហារពេលល្ងាចតិច និង​​សម្បូរទៅដោយខ្លាញ់ល្អដើម្បីជួយដល់ការរំលាយអាហារ ព្រម​ទាំងជួយ​ឱ្យយើង​គេង​លក់​ស្កប់​ស្កល់។

១. ម៉ោង ១– ៣ ភ្លឺ៖ ថ្លើម

ជាពេលដែលយើងត្រូវគេងលង់លក់ដើម្បីឱ្យថ្លើមបន្សាបជាតិពុលនៅក្នុង​ឈាម និងគ្រប់គ្រង​កម្រិត​អ័រម៉ូនក្នុងរាងកាយ។ នៅពេលដំណើរការនេះត្រូវ​បានរំខាន វាអាចបណ្តាលឱ្យយើងគ្មានថាមពល និងគ្មានអារម្មណ៍នៅថ្ងៃបន្ទាប់។

យើងអាចបង្កើនប្រសិទ្ធភាពមុខងាររបស់សរីរាង្គកាយនីមួយៗតាមពេលវេលារបស់នាឡិការាងកាយរបស់ក្បួនចិនបុរាណដើម្បីបង្កើនគុណភាពជីវិតរបស់យើង។ ចូរផ្តល់ពេលវេលាឱ្យខ្លួនឯង និង​សហការ​ជាមួយរាងកាយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T