អគារចម្លែកបំផុតនៅចិន សង់៧ឆ្នាំហើយមិនទាន់រួច និងចំណាយប្រាក់ជាង២លានដុល្លារ (មានវីដេអូ)

//s9.kh1.co/93/93b16cc3ecf49a27ea789ba6c022b6db909fe1c8.jpg
សង្គម

 ១៣-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

អគារមិនទាន់សង់សម្រេចនៅឡើយទេ​ដោយបានត្រឹមតែ៦០ភាគរយប៉ុណ្ណោះ។

ចិន៖ មានសំណង់អគារពិសេសមួយ នៅទីប្រជុំជនក្វាងស៊ី ប្រទេសចិន ដែលមានកម្ពស់១០ជាន់ និងជាល្បាយនៃរចនាបថស្ថាបត្យកម្មមកពីជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពនៃអត្ថបទដើមបានឲ្យដឹងថា វាមានកម្ពស់ខ្ពស់ជាងសំណង់ដទៃទៀត ប៉ុន្ដែវាក៏មិនបានធ្វើតាមរចនាប័ទ្មស្ថាបត្យកម្មជាក់លាក់ដែរ។ វាមានប៉មជាច្រើន ដែលមានរាងដូចប៉មលំហរ និងមានការបំផុតគំនិតពីប្រទេសរុស្ស៊ី ហើយកំពូលកណ្ដាលគឺជាប៉មកណ្ដឹងបែបបស្ចិមប្រទេស រួមទាំងមានប្រភពទឹករាងដូចកំសៀវទឹកតែផងដែរ។ អ្នកបង្កើតអគារនេះ គឺជាកសិករម្នាក់ក្នុងស្រុកឈ្មោះថា Li Jiguang និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចំណាយប្រាក់រាប់លាន ដូច្នេះវាអាចនឹងត្រូវបានបញ្ចប់នៃការសាងសង់។

តួយ៉ាង កសិកររូបនេះ ត្រូវបានគេរាយការណ៍ថា គាត់ផ្ទាល់បានចំណាយប្រាក់១៥លានយ័ន (ប្រមាណ២.៣លានដុល្លារអាមេរិក) ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ដើម្បីសាងសង់អគារដ៏ចម្លែកបំផុត។ ហើយគាត់បានទទួលការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឲ្យអគារនេះលើកកម្ពស់ដល់វិស័យទេសចរណ៍ផងដែរ។ ចំពោះការរចនាអគារវិញ គឺជាបញ្ចេញគំនិតដោយខ្លួនឯង និងមានគម្រោងប្រែវាឲ្យក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដែលអាចមកលំហែកាយបាន។

យ៉ាងណាមិញ មកទល់ពេលនេះ អគារមិនទាន់សង់សម្រេចនៅឡើយទេ​ ដោយបានត្រឹមតែ៦០ភាគរយប៉ុណ្ណោះ។ ចំពោះប្រាក់នៃការចំណាយវិញ ក៏មានការខ្វះខាតដែរ ហើយគេគិតថាវានឹងចំណាយពេលច្រើនជាងការរំពឹងទុកទៅទៀត៕

ប្រភព: wonderfulengineering

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T