ហេតុផល ៥ យ៉ាងធំៗធ្វើឱ្យទារកមានក្បាលធំ!

//s9.kh1.co/7d/7dbd5e1c17fbbd34764e10be2b57e2596acae3b5.jpg
យល់ដឹង

 ១៣-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្បាលធំលើទារកកើតឡើង នៅពេលដែលទារកមានទំហំក្បាលធំជាងធម្មតា​ ២ដងបើធៀបទៅនឹងទំហំក្បាលទារកដែលមានអាយុគត៌

ក្បាលធំលើទារកកើតឡើង នៅពេលដែលទារកមានទំហំក្បាលធំជាងធម្មតា​ ២ដងបើធៀបទៅនឹងទំហំក្បាលទារកដែលមានអាយុគត៌ ភេទ និងជាតិសាសន៍ដូចគ្នា ។ ភាគច្រើនក្បាល​របស់ទារក​នឹងធំ​លឿន​ខុសធម្មតាក្នុងរយៈពេលប៉ុន្មានខែដំបូងបន្ទាប់ពីសម្រាល និងមាន​ទំហំក្បាលធម្មតានៅអាយុ ១៨-២៤ ខែ។ ហេតុអ្វីទារកខ្លះមានក្បាល​ធំ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតាក្បាលធំគឺជារោគសញ្ញានៃជំងឺផ្សេងទៀត។ ទារកមានក្បាល​ធំមកពី៖

១. ទឹកដក់ក្នុងខួរក្បាល

ជំងឺ​ទឹកដក់​ក្នុង​ខួរក្បាល គឺជាបញ្ហា​សុខ​ភាព​ដែលមានសារធាតុរាវនៅក្នុងលលាដ៍ក្បាល ជាលទ្ធផលវា​បណ្តាលឱ្យ​ខួរក្បាល​ហើម។ ការ​មានសារធាតុរាវក្នុងលលាដ៍ក្បាលច្រើនបានបន្ថែមសម្ពាធដល់ខួរក្បាលដែលបណ្តាល ឱ្យខូចខួរក្បាល ព្រមទាំងផ្តល់ផលវិបាកដល់សុខភាពជាច្រើន។

២. កត្តាតំណពូជ

ប្រសិនបើទារកដែលមានក្បាលធំមានប្រវត្តិគ្រួសារមានទំហំក្បាលធំជាងធម្មតា នោះទារកក៏ត្រូវ​បាន​ធ្វើរោគវិនិច្ឆ័យថាមានក្បាលធំដែរ តែស្ថានភាពទារកមិនធ្ងន់ធ្ងរទេ ហើយអាចនឹង​មិន​ជួប​ប្រទះ​បញ្ហាសុខភាពអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយក្បាលធំមានទំនាក់ទំនង​នឹងជំងឺ​អូទីស្សឹម ក្មេងដែលមានក្បាលធំអាចមានអត្រាខ្ពស់ក្នុងការកើតជំងឺអូទីស្សឹម។

៣. បញ្ហានៅក្នុងខួរក្បាល

បញ្ហាក្នុងខួរក្បាលដូចជាដុំសាច់ក្នុងខួរក្បាលអាចបណ្តាលឱ្យទារកមានក្បាលធំ។ Megalencephaly (នៅពេលទារកមានខួរក្បាលធំ និងដំណើរការខុសប្រក្រតី) និងជំងឺ hydranencephaly (ជំងឺខួរក្បាលដែលអត់មានថ្នេរនៅក្នុងខួរក្បាល ហើយត្រូវបានជំនួស​ដោយថង់​ទឹកដែលផ្ទុកទៅដោយខួរឆ្អឹងខ្នង) ក៏អាចបណ្តាលឱ្យទារកមានក្បាលធំផងដែរ។

៤. ការហូរឈាមខាងក្នុងខួរក្បាល

ការប៉ះទង្គិច ឬរបួសលលាដ៍ក្បាលអាចបណ្តាលឱ្យមានការហូរឈាមខាងក្នុង និងហើមខួរក្បាល​ក៏អាចបណ្តាលឱ្យមានក្បាលធំបណ្តោះអាសន្នដែរ។

៥. ការបង្ករោគនៅក្នុងខួរក្បាល

ការឆ្លងមេរោគក្នុងខួរក្បាលអាចបណ្តាលឱ្យខួរក្បាល និងលលាដ៍ក្បាលហើម ជាលទ្ធផលធ្វើឱ្យ​ទារក​មានក្បាលធំ។

មូលហេតុមួយចំនួនទៀតដែលបណ្តាលឱ្យទារកមានក្បាលធំមាន៖

  • ជំងឺឆ្អឹងទន់ ឬខ្សោយដោយសារកង្វះវីតាមីន D
  • Sotos syndrome ធ្វើឱ្យរាងកាយលូតលាស់​លឿន​ហួស​ប្រមាណក្នុង​​អំឡុង​ពេលពីរបីឆ្នាំដំបូងនៃជីវិត។
  • ចង្កោមរោគសញ្ញាជំងឺមេតាប៉ូលីស
  • ជំងឺកកឈាមក្នុងខួរក្បាលរ៉ាំរ៉ៃ
  • កត្តាតំណពូជ

តើក្បាលធំមានរោគសញ្ញាអ្វីខ្លះ?

ក្នុងករណីក្បាលធំបណ្តាលមកពីកត្តាតំណពូជ គឺ​គ្មានរោគសញ្ញាអ្វីក្រៅពីក្បាលធំទេ ប៉ុន្តែប្រសិន​បើទារកមានក្បាលធំដោយសារលក្ខខណ្ឌសុខភាព ទារកអាចមានរោគសញ្ញាដូចខាងក្រោម៖

  • បង្ហើយក្បាលប៉ោងធំ
  • ក្អួត ឬមិនសូវបៅ
  • ចលនាភ្នែកមិនប្រក្រតី
  • មានកាយវិការមិនប្រក្រតី
  • ងងុយគេងខ្លាំង
  • ឆាប់មួម៉ៅ ឬខឹង
  • មានការលូតលាស់រាងកាយ និងខ្សោយប្រាជ្ញា
  • ក្បាលធំលឿនជាងធម្មតា
  • មានជំងឺឆ្កួតជ្រូក
  • មានជំងឺអូទីស្សឹម

រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្រមិនទាន់មានវិធានការណ៍ការពារជំងឺក្បាលធំលើទារកទេ ប៉ុន្តែ​កុមារដែលមានក្បាលធំដែលបណ្តាលមកពីកត្តាតំណពូជមិនត្រូវការការព្យាបាលទេ ព្រោះ​ពួក​គេអាចធំឡើងធម្មតា និងមិនមានបញ្ហាសុខភាពអ្វីឡើយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T