​រកឃើញករណីវិជ្ជមានកូវីដ១៩​ លើគ្រូបង្រៀននៅភ្នំពេញចំនួន ១២នាក់

//s9.kh1.co/71/712c4f363d4c8a327c9018881a646981b49adf18.jpeg
សង្គម

 ១២-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការយកសំណាករកជំងឺកូវីដ-១៩ ដល់លោកគ្រូអ្នកគ្រូប្រមាណ ៧ពាន់នាក់ នៅរាជធានីភ្នំពេញត្រូវបានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី១១ ខែតុលានេះ

ភ្នំពេញ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក ហែម ស៊ីណារ៉េត បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលានេះថា ការធ្វើតេស្តលោកគ្រូអ្នកគ្រូនៅរាជធានីភ្នំពេញរយៈពេល ៣ថ្ងៃ គឺថ្ងៃទី៨ ទី៩ និងទី១១ ត្រូវបានបិទបញ្ចប់ ក្នុងចំណោមគ្រូចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ប្រមាណ ៦,៩៥៧នាក់ ដោយបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១២នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​គ្រូពេទ្យ ធ្វើការយកសំណាក
​គ្រូពេទ្យ ធ្វើការយកសំណាក

ដោយឡែក គ្រូដែលនៅសល់ ៤៣ នាក់ទៀត មិនបានមកធ្វើតេស្តទេ ដោយសារគ្រូមួយចំនួនជាប់ធ្វើមាតុភាព និងគ្រូខ្លះមិនត្រូវមកបង្រៀនទេ។ លោកគ្រូអ្នកគ្រូដែលឆ្លងជំងឺកូវីដ១៩ ទាំង ១២នាក់ ក្នុងនោះមាន ១១នាក់ បានស័គ្ម្រចិត្តធ្វើការព្យាបាលជំងឺនៅតាមផ្ទះ ដោយសារស្ថានភាពជំងឺរបស់ពួកគាត់មានកម្រិតស្រាល។ ចំណែកគ្រូ ១នាក់ទៀត បានស្នើសុំទៅព្យាបាលនៅមណ្ឌលព្យាបាល ដោយសារគាត់មានបញ្ហាសុខភាពផ្ទាល់ខ្លួន៕

លោក ហែម ស៊ីណារ៉េត ប្រធាននាយកដ្ឋានអប់រំយុវជននិងកីឡារាជធានីភ្នំពេញ
លោក ហែម ស៊ីណារ៉េត ប្រធាននាយកដ្ឋានអប់រំយុវជននិងកីឡារាជធានីភ្នំពេញ

ប្រភព៖ កម្ពុជាថ្មី

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T