គិតពីសុខភាពឆ្អឹង អនុវត្ត ៥ ចំណុចនេះតាំងពីនៅក្មេងវ័យ!

//s9.kh1.co/28/2878ab3ed2a15e0b00dae681704329285d37653f.jpg
យល់ដឹង

 ១២-តុលា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ឆ្អឹង​មាន​តួនាទី​សំខាន់​សម្រាប់​រាង​កាយ​យើង ទាំង​អាច​ឲ្យ​យើង​ធ្វើ​ចលនា​បាន និង​ការពារ​ខួរក្បាល បេះដូង

ឆ្អឹង​មាន​តួនាទី​សំខាន់​សម្រាប់​រាង​កាយ​យើង ទាំង​អាច​ឲ្យ​យើង​ធ្វើ​ចលនា​បាន និង​ការពារ​ខួរក្បាល បេះដូង សរីរាង្គ​ខាង​ក្នុង​ដទៃ​ទៀត​ពី​ការ​រង​របួស​ជា​ដើម។ ជា​ធម្មតា គ្នា​យើង​ក្មេងៗ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​សុខភាព​ឆ្អឹង ឬ​សរីរាង្គ​ខាង​ក្នុង​រាងកាយ​ប៉ុន្មាន​ទេ តែ​បើ​យើង​ថែ​ទាំ​មិន​បាន​ដិត​ដល់​ពី​ក្មេង ចាស់ៗ​ទៅ​ច្បាស់​ជា​មាន​បញ្ហា​ឆ្អឹង​មិន​ខាន​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុចត្រង់នេះ ដើម្បគណនា BMI

ពេល​យើង​នៅ​ក្មេង រាងកាយ​បង្កើត​ឆ្អឹង​ថ្មី​ៗ​លឿន​ និង​បំបែក​ឆ្អឹង​ចាស់ៗ​ចោល ហើយ​ម៉ាស​ឆ្អឹង​របស់​យើង​ក៏​កើន​ឡើង​លឿន​ដែរ ប៉ុន្តែ ដល់​ពេល​វ័យ​វិវដ្ដច្រើន​ទៅ​ៗ ម៉ាស​ឆ្អឹង​ក៏​ចាប់​ផ្ដើម​បាត់​បង់​ច្រើន​ដែរ។ ​មិន​មែន​ជា​រឿង​​ឆាប់​ពេក ឬ​យឺត​ពេល​ពេកទេ​​ក្នុង​ការ​ថែ​ទាំ​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ​ ជាមួយ​នឹង​តិចនិក​ខាង​ក្រោម​នេះ គ្នា​យើង​អាច​ចាប់​ផ្ដើម​រក្សា​សុខភាព​ឆ្អឹង​ឲ្យ​មាំ​មួន​បាន​​។

១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម និង​វីតាមីន D

កាល់ស្យូម និង​វីតាមីន D ជា​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​សម្រាប់​សុខភាព​ឆ្អឹង ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ មិន​ងាយ​ពុក។ វីតាមីន D អាច​រក​បាន​នៅ​ក្នុង​ត្រី​សមុទ្រ ស៊ុត​ក្រហម ថ្លើម និង​ពន្លឺ​កព្រះ​អាទិត្យ​ រី​ឯ​កាល់ស្យូម​សម្បូរ​នៅ​ក្នុង​ទឹក​ដោះ​គោ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ តៅហ៊ូ ទឹក​សណ្ដែក និង​បន្លែ​បៃ​តង​ជាដើម។

២. ហាត់ប្រាណ​ឲ្យ​ច្រើន

ដូច​សាច់​ដុំ​ដែរ ឆ្អឹង​នឹង​កាន់​តែ​រឹង​មាំ ប្រសិន​បើ​យើង​ហាត់​ប្រាណ​បាន​ទៀង​ទាត់។ លំហាត់​ប្រាណ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ឆ្អឹង គឺ​ការ​ហាត់​បែប​ពង្រឹង​សាច់ដុំ ​ការ​ដើរឡើង​ចុះកាំ​ជណ្ដើរ លើក​ដុំ​ដែក ឬ​ដោយ​ការ​រាំ​លេង។ ព្យាយាម​ហាត់​ប្រាណ​យ៉ាង​តិច ៣០នាទី/ថ្ងៃ។

៣. មាន​របៀប​រស់​នៅ​ល្អ

ប្រសិន​បើ​យើង​ស្រលាញ់​ឆ្អឹង ចង់​ឲ្យ​សុខភាព​ឆ្អឹង​នៅ​រឹង​មាំ​ពេល​ចាស់​ទៅ យក​ល្អ​ឈប់​ជក់​បារី និង​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង និង​គួរ​មាន​អាហារ​ត្រឹម​ត្រូវ មាន​បន្លែ​ផ្លែ​ឈើ សាច់​ក្នុង​នោះ។

៤. ចៀស​វាង​ការ​ដួល

ពេល​យើង​ដួល អាច​បណ្ដាល​ឲ្យ​មាន​របួស​រហូត​បាក់​ឆ្អឹង​បាន ពិសេស​ចំពោះ​មនុស្ស​មាន​ជំងឺ​ពុក​ឆ្អឹង ហេតុ​នេះ​ហើយ ពេល​ធ្វើ​សកម្មភាព​អ្វី​មួយ​ត្រូវ​ចេះ​ប្រយ័ត្ន​លំនឹង​ឲ្យ​បាន​ល្អ។

៥. ពិគ្រោះ​ជាមួយ​គ្រូពេទ្យ

យើង​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​សុខភាព​ឆ្អឹង​ថា​តើ យើង​គួរ​ពិនិត្យ​កំហាប់​ឆ្អឹង ឬ​អាច​ប្រឈម​នឹង​ជំងឺ​ឆ្អឹង​ផ្សេងៗ​ដែរ​ឬ​ទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T