ក្រុមហ៊ុនជប៉ុន បង្កើតវ៉ែនតាការពារកាំរស្មីយូវី គ្របពេញផ្ទៃមុខដូចខែល

//s9.kh1.co/8f/8f18a5723b12ed238d99c79a2a806806d6cb1fed.jpg
សង្គម

 ១១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មួយមានតម្លៃត្រឹមតែ២,០០០យេនប៉ុណ្ណោះ (ប្រមាណ១៨ដុល្លារអាមេរិក)

ជប៉ុន៖ ក្រុមហ៊ុនជប៉ុនឈ្មោះថា ZGHYBD បានបង្កើតនូវវ៉ែនតាការពារកាំរស្មីយូវីដ៏ថ្មីមួយ ដែលអាចគ្របពេញផ្ទៃមុខតែម្ដង ដែលមានភាពងាយស្រួល និងការពារប្រសើរជាងវ៉ែនតាធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វ៉ែនតានេះគ្របដណ្ដប់លើផ្ទៃមុខទាំងមូលរបស់អ្នកពាក់ ដូចជាខែលការពារមុខអីចឹង ប៉ុន្ដែវាមានកញ្ចក់ប៉ូឡារីសយក្ស និងមានស៊ុមដែលរអិលនៅពីក្រោយត្រចៀក ដែលមើលទៅវាដូចជាត្រូវបានរចនាឡើងជាលក្ខណៈហ្វេសសិន ជាជាងការប្រើប្រាស់ធម្មតា។ លើសពីនេះទៀត វាក៏អាចការពារអ្នកពាក់ពីខ្យល់ ដំណក់ទឹកភ្លៀងធ្លាក់ និងធូលីដីជាដើម។ ហើយម៉្យាងទៀត គេអាចរកវាឃើញបាននៅផ្ទះរបស់តារាល្បីៗ និងមនុស្សរបស់សាធារណជន ដែលរាល់ពេលចង់ចេញក្រៅម្ដងៗ អាចជួយបិតបាំងអត្តសញ្ញាណមិនឲ្យមនុស្សជុំវិញខ្លួនចាប់អារម្មណ៍ផងដែរ។

យ៉ាងណាមិញ ចំពោះវ៉ែនតានេះ អាចរកទិញបានតាមវេបសាយមួយចំនួននៅលើបណ្ដាញអ៊ីនធើណេត ដែលមួយមានតម្លៃត្រឹមតែ២,០០០យេនប៉ុណ្ណោះ (ប្រមាណ១៨ដុល្លារអាមេរិក)៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T