វិទ្យាល័យស្វាយរៀង បើកដំណើរការឡើងវិញ សម្រាប់សិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២

//s9.kh1.co/24/2486efdec338d1537780dd7228a65169b819f714.jpg
សង្គម

 ១១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សិស្ស ថ្នាក់ទី៩ និង ថ្នាក់ទី១២ ក្នុងមួយបន្ទប់ត្រូវបានបែងចែកតាមបណ្ដុំ ១ថ្នាក់ ចំនួន ១៥នាក់ហើយចំនួនសិស្សទាំងអស់នេះគឺត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ផងដែរ

ស្វាយរៀង៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញពិនិត្យការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងនិងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យស្វាយរៀង ស្ថិតនៅក្នុងក្រុងស្វាយរៀង ដែលមានសិស្ស ថ្នាក់ទី៩ និង ថ្នាក់ទី១២ ក្នុងមួយបន្ទប់ត្រូវបានបែងចែកតាមបណ្ដុំ ១ថ្នាក់ ចំនួន ១៥នាក់ហើយចំនួនសិស្សទាំងអស់នេះគឺត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម ក៏បានអំពាវនាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ ក្នុងការបង្រៀន និងរៀនទាំងនៅសាលាផ្ទាល់ ទាំងតាមរយៈអនឡាញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង សម្រាប់ក្លាយជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត និងត្រូវបន្តគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ សម្តេចតេជោ ដើម្បីការពារជំងឺកូវីដ-១៩ គឺ ៣.ការពារ និង ៣.កុំ ព្រមទាំងប្រតិបត្តិឲ្យបានជាប់លាប់នូវ គោលការណ៍ SOP( នីតិវិធីប្រតិបត្តិការស្តង់ដារ) របស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាសម្រួលដល់ ប្អូនៗ ក្មួយៗ បានបន្តការសិក្សា និងអាចឈានទៅបើកដំណើរការថ្នាក់បឋម សិក្សាជាបន្តបន្ទាប់ទៀតនាពេលដ៏ខ្លីខាងមុខ៕

រូបភាព ៖ រដ្ឋបាលខេត្តស្វាយរៀង
រូបភាព ៖ រដ្ឋបាលខេត្តស្វាយរៀង
រូបភាព ៖ រដ្ឋបាលខេត្តស្វាយរៀង
រូបភាព ៖ រដ្ឋបាលខេត្តស្វាយរៀង
រូបភាព
រូបភាព
រូបភាព
រូបភាព
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T