បុរសរូបនេះ ឈ្នះឆ្នោតជាង១៣លានដុល្លារកាលពីឆ្នាំ២០០២ ចាយខ្ជះខ្ជាយរហូតដល់ធ្លាក់ខ្លួន

//s9.kh1.co/ff/ff8d2968b79e883c04ebd07fceef249ce9445813.jpg
សង្គម

 ១១-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ឈ្នះឆ្នោតឡូតូរង្វាន់ធំចំនួនប្រមាណ១៣លានដុល្លារអាមេរិក

បរទេស៖ បុរសម្នាក់ជាអ្នកឈ្នះឆ្នោតឡូតូរង្វាន់ធំចំនួន៩.៧លានផោន (ប្រមាណ១៣លានដុល្លារអាមេរិក) កាលពីឆ្នាំ២០០២កន្លងទៅ ហើយគាត់បានចាយវាយខ្ជះខ្ជាយមិនចេះគិត រហូតដល់ធ្លាក់ខ្លួនក្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពនៃអត្ថបទដើមបានឲ្យដឹងថា នៅពេលដែលឈ្នះឆ្នោត លោក Michael Carroll មានអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ និងបានចំណាយប្រាក់ត្រឹមតែផោន (ប្រមាណ១.៣០ដុល្លារអាមេរិក) ទៅទិញឆ្នោតឡូតូ ហើយក៏ឈ្នះតែម្ដង។ តួយ៉ាង គាត់បានចាយប្រាក់យ៉ាងខ្ជះខ្ជាយបំផុតទៅលើភាពសប្បាយរីករាយ ដូចជាថ្នាំញៀន គ្រឿងស្រវឹង ផ្ទះបន រថយន្ដលឿនម៉ាកទំនើប និងជប់លៀងរាល់ថ្ងៃឈប់សម្រាកជាដើម។ លុះមកដល់ឆ្នាំ២០០៨ គាត់ថែមទាំងបានលួចទាក់ទងជាមួយស្រីបម្រើសេវាកម្មផ្លូវភេទ ដែលបណ្ដាលឲ្យប្រពន្ធរបស់គាត់ខឹង និងលែងលះគ្នាក្រោយពីរៀបការជាមួយគ្នាបានរយៈពេលជាង៦ឆ្នាំ ហើយក្នុងឆ្នាំ២០១៣ គាត់ក៏បានក្ស័យធន និងធ្លាក់ខ្លួនក្រតែម្ដង។ ចំពោះស្រីវិញ គាត់បានគេងជាមួយប្រហែល៤,០០០នាក់ឯណោះ ដែលវាមិនមែនជាចំនួនតិចឡើយ ហើយគាត់ក៏ធ្លាប់បានជាប់ពន្ធនាគារពីបទមិនគោរពតាមបទបញ្ជាព្យាបាលគ្រឿងញៀន និងបទបង្កជម្លោះជាមួយគេផងដែរ។

យ៉ាងណាមិញ នៅពេលឈានដល់ចំណុចទាបបំផុតនៃជីវិត គាត់បានផ្លាស់ទៅរស់នៅសណ្ឋាគារមួយ ដែលជាសណ្ឋាគារសម្រាប់មនុស្សគ្មានផ្ទះសម្បែង និងរស់នៅអស់រយៈពេល៣ខែ ខណៈដែលគាត់ខំប្រឹងស្វែងរកការងារធ្វើ ដោយសារកេរ្តិ៍ឈ្មោះដ៏អាក្រក់របស់គាត់។ បន្ទាប់មកទៀត គាត់បានទៅធ្វើការនៅរោងចក្រនំមួយកន្លែង មុនពេលទទួលបានអាជ្ញាប័ណ្ណធ្វើការនៅក្នុងកន្លែងនាំចេញសាច់សត្វ។ លុះមកឆ្នាំ២០១៩ គាត់បានផ្លាស់ទៅរស់នៅក្នុងប្រទេសស្កុតឡែន ដែលធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ជាកម្មកររ៉ែធ្យូងថ្ម។

ទោះជាយ៉ាងណាក៏ដោយ កាលពីសប្ដាហ៍មុននេះ គាត់ព្រមទាំងអតីតភរិយាដែលលែងលះគ្នា បានត្រលប់មកត្រូវរ៉ូវគ្នាវិញ និងរួមរស់ជាមួយគ្នាវិញហើយ ដោយនាំគ្នាបំភ្លេចនូវរឿងរ៉ាវចាស់ៗដែលអាក្រក់ចោលឲ្យអស់ផងដែរ។

ជាចុងក្រោយ គាត់ក៏បាននិយាយដែរថា៖

វាមិនខុសឆ្គងទេ រយៈពេល១០ឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំក្នុងតម្លៃទិញឆ្នោត១ផោន។ ខ្ញុំមិនត្រលប់ទៅមើលអតីតកាល ដោយមានការស្ដាយក្រោយអ្វីនោះទេ៕

លោក Michael Carroll

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T