​អាជ្ញាធរចុះពិនិត្យ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត ដើម្បី​ត្រៀមខ្លួន​ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ

//s9.kh1.co/26/260227bf82f51608e3058d1b07eb35e8e961d508.jpg
សង្គម

 ១១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អាជ្ញាធរ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនពេលមាន​ទឹកជំនន់ទឹកស្ទឹងព្រែកត្នោតមកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះកំពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​បានកើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១០ ខែតុលានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនពេលមាន​ទឹកជំនន់ទឹកស្ទឹងព្រែកត្នោតមកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះកំពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​បានកើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/4b/4b9846562156e9811c0b7a05a3316d678d91070f.jpg

ក្នុងនោះដែរ លោក ឃួង ស្រេង មានប្រសាសន៍ថា នៅពេលមានទឹកជំនន់កើតឡើងអាជ្ញាធរ ត្រូវចុះពិនិត្យមើលស្ថានភាពទឹក ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ ក្នុងកិច្ចការពារទប់ស្កាត់កុំឲ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ បន្ថែមពីនេះ លោកក៏បាន​ណែនាំឱ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពការទឹកឲ្យបានជាប់ជាប្រចាំ ពេលដែលមានបញ្ហាអ្វីកើតឡើង យើងអាចត្រៀមជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ កុំឱ្យបាត់បង់ជីវិតនិងខូចខាតទ្រព្យសម្បត្តិ។

https://s9.kh1.co/__image/w=650,h=488,q=100/9f/9fab137857d327f3772e5e82f260d5b1a88c3ff9.jpg

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ឱ្យដឹងថា សម្រាប់ស្ទឹងព្រែកត្នោតនៅផ្នែកខាងលើ ទឹកមានកម្ពស់ ៥,១៦ម៉ែត្រ ស្រកចុះ០,៦២។ លោកបន្តទៀតថា កម្ពស់ទឹកស្ទឹងព្រែកត្នោតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះ គឺចាប់ពី ៧ ម៉ែត្រកន្លះទៅ ៨ម៉ែត្រ ក្នុងនោះសម្រាប់ទ្វារទឹកកំពង់ទួល មានកំពស់ ៥,១៨ម៉ែត្រកើនឡើង ០,៣៨ ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃទី០៩ តុលា​៕

https://s9.kh1.co/__image/w=650,h=488,q=100/26/260227bf82f51608e3058d1b07eb35e8e961d508.jpg
https://s9.kh1.co/__image/w=650,h=434,q=100/68/687a5b9837aa201c4cf8ccf304c563deba1cece4.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T