ចាកចេញពីផ្ទះកាលអាយុ១៨ឆ្នាំ និងក្លាយជាសេដ្ឋីនីក្នុងអាយុ១៩ឆ្នាំ (មានវីដេអូ)

//s9.kh1.co/6f/6f25e065d28fa4888afc9efc3864caaa5857cffe.jpg
សង្គម

 ១១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អាចរកប្រាក់ចំណូលបាន៦០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយលោតទៅដល់២,០០០ដុល្លារអាមេរិកឯណោះក្នុងមួយថ្ងៃ។

អាមេរិក៖ នារីម្នាក់មានឈ្មោះថា Linsey Donovan បានក្លាយជាអ្នកមានទាំងវ័យក្មេង ក្រោយពីចាកចេញពីផ្ទះក្នុងថ្ងៃកំណើតអាយុ១៨ឆ្នាំរបស់នាង ដើម្បីចាប់ផ្ដើមជីវិតឯករាជ្យ ដោយមិនចាំបាច់ទីពឹងលើឪពុកម្ដាយតទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារីរូបនេះ បច្ចុប្បន្នមានអាយុ២១ឆ្នាំ បានផ្លាស់ទៅរស់នៅក្នុងរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក ដោយគ្មានប្រាក់ច្រើនជាប់ខ្លួនឡើយ និងប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យជីវិតរបស់ខ្លួនជោគជ័យ ព្រោះឪពុកម្ដាយរបស់នាងក៏មិនមានប្រាក់ដើម្បីជួយនាងឲ្យធ្វើអ្វីមួយដែរ។ តួយ៉ាង នាងបានខិតខំធ្វើជាតារាម៉ូដែល ដោយការឡាយវីដេអូនៅលើបណ្ដាញអ៊ីនធើណេតជាប្រចាំ រហូតដល់ធ្វើឲ្យនាងមានអ្នកតាមដានជាច្រើននាក់ និងអាចរកប្រាក់ចំណូលបាន៦០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយលោតទៅដល់២,០០០ដុល្លារអាមេរិកឯណោះក្នុងមួយថ្ងៃ ឬច្រើនជាងនេះក៏មាន។ ទន្ទឹមនឹងនេះដែរ នាងមិនបានចំណាយប្រាក់ដែលរកបានទៅលើសម្ភារនិយមថ្លៃឡើយ ដោយសន្សំទុករហូតដល់ទិញផ្ទះដំបូងសម្រាប់ខ្លួនឯងមួយខ្នង។ ហើយមកទល់ពេលនេះ នាងបានទិញផ្ទះចំនួន៧ខ្នងហើយ ទាំងដែលសព្វថ្ងៃ នាងកំពុងរស់នៅក្នុងវិមានដ៏ធំមួយតម្លៃចំនួនលានដុល្លារអាមេរិក។ ចំពោះបន្ទប់របស់នាងវិញ មានការតុបតែងយ៉ាងស្អាត ដូចទៅនឹងតុក្កតាបាប៊ី ដោយមានទំហំជិត២,០០០ហ្វីតការ៉េផងដែរ។

យ៉ាងណាមិញ ថ្វីបើនាងទទួលបានជោគជ័យក្នុងជីវិត និងមានអ្វីថ្លៃៗគ្រប់យ៉ាងក៏ដោយ ក៏នាងមិនបានភ្លេចឪពុកម្ដាយដែរ ដែលចង់ឲ្យពួកគាត់ផ្លាស់មករស់នៅក្នុងរដ្ឋផ្លរីដា។ ហើយនាងក៏បានរៀបចំការភ្ញាក់ផ្អើលមួយសម្រាប់ឪពុកម្ដាយ ដោយការទិញវិមានដ៏ធំមួយជូនទៅកាន់ពួកគាត់តែម្ដង៕

ប្រភព: Youtube / infoflexed

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T