ថ្ងៃកំណើតកូនស្រីអាយុ១ខួប ថមមី និង សួស វីហ្សា ថតរូបជុំគ្រួសារយ៉ាងស្វីត

//s9.kh1.co/e8/e8517ec9b695d7808a5f88d5f73e464d4cd5c53d.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនច្រណែនម៉េចបាន ថ្ងៃខួបកំណើតកូនស្រីអាយុ១ខួប លោក ថមមី បានបង្ហោះរូបជុំគ្រួសារយ៉ាងស្វីត និងបានជូនពរកូនពេញៗមាត់។

ភ្នំពេញ៖ បើនិយាយដល់ជីវិតប្ដីប្រពន្ធរវាងលោក ថមមី និងអ្នកនាង សួស វីហ្សា ត្រូវបានមហាជនចាត់ទុកជាគ្រួសារ Goal។ ដោយអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងជីវិតគូតារាប្រុសស្រីមួយគូនេះគ្រប់គ្នាតែម្ដង។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន អ្នកទាំងពីរក៏មានកូនស្រីម្នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ខ្លាំងទៀយផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលមានកូនស្រីបណ្ដូលចិត្តតែម្នាក់រួចមក លោក ថមមី និងអ្នកនាង សួស វីហ្សា បានផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដីជូនកូនស្រីតែមួយយ៉ាងពេញទំហឹង។ មិនតែប៉ុណ្ណោះ ប្ដីប្រពន្ធមួយគូនេះ តែងតែនៅក្បែរកូនស្រីជានិច្ច ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយកូនផងដែរ។ លើសពីនេះទៅទៀត គេក៏ឧស្សាហ៍ឃើញប៉ាៗម៉ាក់ៗពីររូបនេះ បង្ហោះរូបកូនស្រី និងរូបជុំគ្រួសារ មើលទៅមានសុភមង្គលខ្លាំង។

ជាក់ស្ដែង មុននេះលោក ថមមី បានបង្ហោះរូបជុំគ្រួសារ ដើម្បីអបអរខួបកំណើតកូនស្រីអាយុ១ខួប ហើយរូបភាពទាំងនោះ មើលទៅពិតជាផ្អែមល្ហែម និងមានភាពកក់ក្ដៅយ៉ាងខ្លាំង។ បើក្រឡេកមើលការរៀបចំខ្លួន លោក និងភរិយាព្រមទាំងកូនបានស្លៀកសម្លៀកបំពាក់បែបឃ្យូតៗ មើលទៅទាក់ទាញគួរឲ្យចាប់អារម្មណ៍តែម្ដង។

ក្នុងនោះដែរ ស្របពេលឃើញតារាប្រុសរូបនេះបង្ហោះអបអរខួបកំណើតកូនស្រីរួច មានអ្នកគាំទ្រជាច្រើន បានចូលទៅcommentសរសើរពីជីវិតគ្រួសារ និងសរសេរសារជូនពរកូនស្រីតារារូបនេះគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ថមមី និងអ្នកនាង សួស វីហ្សា
  លោក ថមមី និងអ្នកនាង សួស វីហ្សា
  លោក ថមមី និងអ្នកនាង សួស វីហ្សា
  លោក ថមមី និងអ្នកនាង សួស វីហ្សា
  លោក ថមមី និងអ្នកនាង សួស វីហ្សា
  លោក ថមមី និងអ្នកនាង សួស វីហ្សា
លោក ថមមី និងអ្នកនាង សួស វីហ្សា 
លោក ថមមី និងអ្នកនាង សួស វីហ្សា 
  លោក ថមមី និងអ្នកនាង សួស វីហ្សា ជាមួយកូនស្រី

សួស វីហ្សាថមមី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T