កម្មករ កម្មការិនីមួយចំនួនចាប់ផ្តើមមកធ្វើតេស្តរកកូវីដ១៩ ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

//s9.kh1.co/fc/fcce23a5dd8e451b05b9adbd7cbef95fc0fe8a1e.jpg
សង្គម

 ០៩-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កម្មករ កម្មការិនី ក៏ដូចជាបុគ្គលិកបម្រើការតាមស្ថាប័នរដ្ឋ និងឯកជនមួយចំនួន បានចាប់ផ្តើមមកយកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ មានបងប្អូនប្រជាពលរដ្ឋ ដែលជាកម្មករ កម្មការិនី ក៏ដូចជាបុគ្គលិកបម្រើការតាមស្ថាប័នរដ្ឋ និងឯកជនមួយចំនួន បានចាប់ផ្តើមមកយកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ ស្ថិតនៅទីតាំងវិហារព្រះយេស៊ូគ្រិស្ត នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញបន្ទាប់ពីពួកគាត់បានសម្រាករយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយពួកគាត់បានធ្វើដំណើរទៅលេងតាមស្រុកកំណើតនានា ក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព PNN
រូបភាព PNN

សូមជម្រាបថា កាលពីថ្ងៃទី៤ ខែតុលា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ ដោយលើកទឹកចិត្តឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងគោលដៅចូលរួមចំណែកប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី (New Normal) និងត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ ម្យ៉ាងវិញទៀត ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩នេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាកពិន័យទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ៕

រូបភាព PNN
រូបភាព PNN
រូបភាព PNN
រូបភាព PNN
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T