ក្នុងរយៈពេលជិត២ឆ្នាំសោះ ជំងឺកម្រធ្វើឲ្យមុខចាស់ជាងវ័យបែបនេះ (មានវីដេអូ)

//s9.kh1.co/49/498b08c77059a1b3911df971b7be43f93eaadd88.jpg
សង្គម

 ០៨-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Raizel Calago មកពីប្រទេសហ្វីលីពីន និងអាចមាននូវជំងឺកម្រម៉្យាងហៅថា Progeria ដែលធ្វើឲ្យមុខរបស់នាងចាស់ជាងអាយុ

ហ្វីលីពីន៖ ក្មេងស្រីជំទង់ម្នាក់ឈ្មោះថា Raizel Calago អាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ មកពីប្រទេសហ្វីលីពីន និងអាចមាននូវជំងឺកម្រម៉្យាងហៅថា Progeria ដែលធ្វើឲ្យមុខរបស់នាងចាស់ជាងអាយុសឹងតែ៣ដងនៃអាយុពិតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់នាងផ្ទាល់បានឲ្យដឹងថា នាងបានសង្កេតឃើញពីការប្រែប្រួលនៃសម្រស់ក្នុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ដោយមានស្នាមជ្រីវជ្រួញ ស្បែកយារធ្លាក់ក្រោម.ក និងកន្ទុយភ្នែក ក្រោយពីប៉ុន្មានថ្ងៃ បន្ទាប់ពីមានកន្ទួលរមាស់ពេញរាងកាយរបស់នាង។ ហើយស្នាមក្រហមៗរមាស់ មានការឈឺចាស់ នៅពេលដែលនាងប៉ះបានលេចឡើងលើដងខ្លួនរបស់នាង ដូច្នេះនាងក៏បានទៅពិនិត្យ ដោយត្រូវបានគេប្រាប់ថា បណ្ដាលមកពីសត្វល្អិត និងផ្ដល់ថ្នាំ តែជាលទ្ធផលមិនបានជួយអ្វីដល់នាងឡើយ។

តួយ៉ាង មុនពេលមានជំងឺ នាងក៏ធ្លាប់ប្រលងបវរកញ្ញាដែរ ហើយពេលនេះ មានស្ថិតក្នុងសភាពវ័យចំណាស់យ៉ាងឆាប់រហ័ស ដែលធ្វើឲ្យនាងមានអារម្មណ៍ខ្មាសអៀនជាខ្លាំង និងសឹងតែទទួលយកមិនបាន។ ចំណែកឪពុកម្ដាយរបស់នាងវិញ ក៏ពិបាកចិត្ត និងឈឺចាប់ណាស់ដែរ ដែលឃើញកូនស្រីទៅជាបែបនេះ និងរាល់ពេលអ្នកភូមិសួរនាំម្ដងៗ។

យ៉ាងណាមិញ លទ្ធផលតេស្តផ្លូវការនៃការធ្វើរោគវិនិច្ឆ័យរបស់នាង ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពិសោធន៍ក្នុងសហរដ្ឋអាមេរិក ហើយមិនយូរប៉ុន្មានខាងមុខនេះ នឹងដឹងច្បាស់ហើយ។ ហើយនាងក៏សង្ឃឹមដែរថា អ្វីៗនឹងអាចវិលទៅរកសភាពដើមវិញ តែទោះជាយ៉ាងណាក៏ដោយ ក៏នាងនឹងរឹងមាំ និងបង្ហាញពីភាពជឿជាក់របស់ខ្លួន ដើម្បីជាគំរូទៅដល់អ្នកដែលមានជំងឺដូចនាងផងដែរ៕

ប្រភព: Odditycentral / Youtube

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កាលពីមិនទាន់មានបញ្ហា
កាលពីមិនទាន់មានបញ្ហា
កាលពីមិនទាន់មានបញ្ហា
កាលពីមិនទាន់មានបញ្ហា
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
បច្ចុប្បន្ន
រូបភាព
រូបភាព
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T