មុនថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃ រដ្ឋបាលភ្នំពេញ ប្រកាសលើកទឹកចិត្តដល់អ្នកធ្វើដំណើរឱ្យប្រើមធ្យោបាយធ្វើដំណើរឯកជន

//s9.kh1.co/ef/effa2c090e84b2cfca89a62088a69e4a31b45559.jpg
សង្គម

 ០៤-តុលា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលភ្នំពេញ បានចេញសេចក្តីប្រកាសឲ្យ​អ្នកធ្វើដំណើរទាំងអស់គួរតែធ្វើដំណើរដោយយានជំនិះផ្ទាល់ ជាជាងមធ្យោបាយធ្វើដំណើររួម។

ភ្នំពេញ៖ ឈានចូលដល់បុណ្យកាន់បិណ្ឌទី១៣ មុនពេលថ្ងៃបុណ្យភ្ជុំបិណ្ឌមួយថ្ងៃ រដ្ឋបាលភ្នំពេញ បានចេញសេចក្តីប្រកាសឲ្យ​អ្នកធ្វើដំណើរទាំងអស់គួរតែធ្វើដំណើរដោយយានជំនិះផ្ទាល់ ជាជាងមធ្យោបាយធ្វើដំណើររួម ខណៈពេលអ្នកដែលធ្វើដំណើរស្រុកកំណើតនឹងមានចំនួនច្រើនទ្វេដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុកទំព័ររដ្ឋក្រុងភ្នំពេញ បានចេញសេចក្តីអំពាវនាវ ស្តីពីការលើកទឹកចិត្តដល់អ្នកធ្វើដំណើរឱ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ដោយគួរតែចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដែលអាចឆ្លងតាមបាននៅពេលមនុស្សនៅជិតៗគ្នាផងដែរ។

អាស្រ័យហេតុនេះ សូមពុកម៉ែបងប្អូន រក្សាគម្លាតសង្គម បាញ់អាល់កុល ពាក់ម៉ាសឲ្យ​បានត្រឹមត្រូវជានិច្ច មុនពេលទៅស្រុកកំណើត ឬដើរលេងកម្សាន្តនៅទីជិតទីឆ្ងាយក្តី៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T