ប៉ូឡូញ៖ ជាងថតរូបដ៏មានជំនាញម្នាក់ឈ្មោះថា Cris Froese អាយុ៤១ មកពីប្រទេសប៉ូឡូញ បានបង្ហាញពីស្នាដៃថតរូបរបស់គាត់នៅលើភ្នំ ដែលគម្រោងនៃការថតបានគ្រោង និងរៀបចំឡើង ដោយចំណាយអស់រយៈពេលជាង២ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងតាមរយៈរូបភាពចំនួនបួនសន្លឹកដែលថតឡើងដោយកាមេរ៉ា Nikon D750 បានបង្ហាញឲ្យឃើញថា បុរសម្នាក់ស្ថិតក្នុងភាពងងឹតតែម្នាក់ឯង ដោយមានពន្លឺចាំងចេញពីព្រះចន្ទ ដែលគាត់បានចាប់ព្រះចន្ទ និងរុញដាក់ចូលទៅក្នុងគូទឡាន ហើយប្រុងនឹងបើកឡានចេញពីទីតាំង ដែលមើលទៅវាពិតជាអស្ចារ្យខ្លាំងមែនទែន។
ទន្ទឹមនឹងនេះដែរ លោក Froese បាននិយាយថា៖
ខ្ញុំរៀបចំគម្រោងនៃការថតនេះអស់រយៈពេលជាងពីរឆ្នាំ មុនពេលយប់ក្នុងថ្ងៃដែលថតបាន ហើយខ្ញុំសឹងតែមិនជឿថា វាចេញមកបានល្អខ្លាំងដូច្នេះសោះ។ ខ្ញុំមានគំនិតនេះជាយូរណាស់មកហើយ ដែលគំនិតនេះបំផុសឡើងដោយកន្លែងដែលខ្ញុំទៅ និងអ្វីដែលខ្ញុំអាចធ្វើបាននៅទីតាំងនីមួយៗផងដែរ។ វាពិតជាពិបាកក្នុងការតម្រង់របស់គ្រប់យ៉ាងឲ្យត្រូវតាមប្លង់ ដោយសារតែចម្ងាយរវាងកាមេរ៉ា និងឡានមានចម្ងាយប្រហែល១៩៨ម៉ែត្រ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលរូបភាពចេញមកទទួលបានភាពល្បីល្បាញ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖




